ការរស់នៅក្នុងរបៀបរស់នៅដែលផ្តល់សុខភាពល្អអាចមានឥទ្ធិពលទាំងអាយុរស់នៅ និងគុណភាពនៃជិវិត។ ប៉ុន្តែបើយើងមិនគិតទៅលើអាយុនោះ វាមិនដែលជារឿងយឺតពេលឡើយក្នុងការធ្វើល្អចំពោះចិត្ត និងរាងកាយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះដើម្បីជួយឲ្យមនុស្សចាស់អាយុកាន់តែយូរ និងមិនងាយឈឺ គួរតែលើកទឹកចិត្តដល់មនុស្សចាស់ទាំងអស់ព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរញ៉ាំអាហារពេលព្រឹកជារៀងរាល់ថ្ងៃ
- ចូរជ្រើសរើសអាហារសម្បូរជាតិសរសៃ
- ចូរញ៉ាំអាហារសម្បូរវីតាមីន D ឬអាហារធ្វើពីទឹកដោះគោគ្មានជាតិខ្លាញ់បីដងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ
- ចូរញ៉ាំទឹកធម្មតាឲ្យបានច្រើន
- ចូរធ្វើសកម្មភាពរាងកាយជាប្រចាំរហូត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូររក្សាទំនាក់ទំនងជាមួយគ្រួសារ មិត្តភក្តិ និងសង្គមរស់នៅឲ្យបានល្អដដែល៕