ថ្វីបើនៅស្រុកយើងកម្រឃើញគេប្រើប្រាស់ខនថាក់ឡេនក៏ដោយ តែក៏មានមនុស្សមួយចំនួនបានប្រើប្រាស់វាផងដែរ ជាពិសេសតារាចម្រៀង ឬភាពយន្តដែលភ្នែកម្ញូប និងកូនក្រមុំថត Pre Wedding តែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ បើសិនជាបើសិនជាអ្នកមិនបានពាក់ ឬពាក់វាមិនបានត្រឹមត្រូវ ខនថាក់ឡេននេះអាចធ្វើឲ្យអ្នកប្រើប្រាស់ប្រឈមនឹងបញ្ហាជាច្រើនបាន។ ដើម្បីចៀសវាងការបង្ករោគ ឬមានរបួស យកល្អអ្នកប្រើប្រាស់ប្រាស់គួរតែធ្វើរឿងដូចខាងក្រោមនេះ៖

  • ចូរប្តូរប្រអប់រក្សាទុកខនថាក់ឡេននេះជារៀងរាល់ ៣ខែម្តង
  • ចូរលាងសម្អាត និងសម្លាប់មេរោគនៅលើខនថាក់ឡេនឲ្យបានស្អាតល្អ
  • ចូរដោះខនថាក់ឡេនជានិច្ចមុនពេលហែលទឹក
  • មិនត្រូវយកសូលុយស្យុងលាងខនថាក់ឡេនដែលប្រើរួច មកប្រើម្តងទៀតឡើយ
  • មិនត្រូវប្រើទឹកមាត់ដើម្បីលាងសម្អាតខនថាក់ឡេនឡើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • មិនត្រូវពាក់ខនថាក់ឡេនគេងនៅពេលយប់ឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង