របបអាហារតាមប្រភេទក្រុមឈាម គឺមានមុខងារស្រដៀងគ្នា។ ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាការពិតណាស់ រាល់អាហារទាំងអស់សុទ្ធតែមានប្រតិកម្មគីមីជាមួយមនឹងប្រភេទក្រុមឈាមរបស់យើង។ ការទទួលទានអាហារត្រឹមត្រូវសមស្របតាមប្រភេទឈាមនឹងអនុញ្ញាតអោយរាងកាយអាចស្រូបយកនូវសារធាតុចិញ្ចឹមបានកាន់ច្រើនប្រសើរជាងមុន។ ខាងក្រោមវេបសាយសុខភាព Health.com.kh
នឹងបង្ហាញដឹងពីរបបអាហារតាមប្រភេទក្រុមឈាម ៖
១. ប្រភេទ AB
អ្នកដែលមានឈាមប្រភេទនេះ គឺមានទំនោរនឹងបញ្ហាអាស៊ីតក្រពះទាបដែលគួរជៀសវាងសាច់ឆ្អើរ ឬប្រឡាក់អំបិលច្រើនអោយទុកបានយូរ, សាច់អាំងជាប់ផ្សែង, គ្រឿងស្រវឹង និងកាហ្វេអ៊ីន។ ជំនួសមកវិញពួកគេគួរព្យាយាមទទួលទានបន្លែបៃតង, ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ, គ្រឿងសមុទ្រ និងតៅហ៊ូ អោយបានច្រើន។
២. ប្រភេទ B
អ្នកដែលក្រុមឈាមប្រភេទនេះគួរទទួលទានអាហារផ្សំឡើងពីទឹកដោះគោមានជាតិខ្លាញ់ទាប, សាច់, ស៊ុត និងបន្លែបៃតង។ ខណៈដែលសាច់មាន់, គ្រាប់ល្ង, សណ្ដែកដី, ប៉េងប៉ោះ, សណ្ដែក, ស្រូវសាឡី និងពោត ត្រូវជៀសវាងទទួលទាន។
៣. ប្រភេទ A
គួរទទួលទានគ្រាប់ធញ្ញជាតិ, សណ្ដែក, បន្លែផ្លែឈើស្រស់ៗធម្មជាតិអោយបានច្រើន និងជៀសវាងសាច់។
៤. ប្រភេទ O
មនុស្សក្រុមឈាមប្រភេទ O ងាយនឹងមានបញ្ហាពោះ ដូច្នេះគួរទទួលទានអាហារសម្បូរដោយប្រូតេអ៊ីនគុណភាពខ្ពស់ រួមបញ្ចូលទាំងអាហារផ្សំឡើងពីទឹកដោះគោ, សណ្ដែក, បន្លែ, ត្រី, សាច់មាន់ និងសាច់គ្មានខ្លាញ់ អោយបានច្រើន។
ក្រៅពីរបបអាហារត្រឹមត្រូវតាមប្រភេទនៃក្រុមឈាម ការធ្វើលំហាត់ប្រាណក៏ចាំបាច់ដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំជៀសផុតពីហានិភ័យនៃជំងឺផ្សេងៗផងដែរ៕