តើអ្នកដឹងទេថាធ្វើជាមនុស្សស្រីគឺលំបាកយ៉ាងណា? ព្រោះតែអាចឱ្យបុរសមានអ្នកស្នងត្រកូល គេហ៊ានលះបង់សំរស់គេដើម្បីបង្កើតកូនឱ្យអ្នក គេខិតខំពរពោះរយៈពេល៩ខែ ហើយត្រូវរងភាពឈឺចាប់ជាខ្លាំងនៅពេលដែលបង្កើតកូន។ ដោយសារតែភាពមហិមានេះហើយ តើបុរសគួរមើលថែប្រពន្ធដូចម្តេចក្រោយពេលសម្រាលកូនហើយនោះ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែរៀបចំបន្ទប់គេងឱ្យបានស្អាតនិងមានអនាម័យដើម្បីឱ្យប្រពន្ធចេញពីពេទ្យអាចគេងនៅបន្ទប់ដែលមានផាសុខភាពល្អ ទើបអាចមានអារម្មណ៍ស្រស់ស្រាយ។
- មិនត្រូវឱ្យមានក្លិនបារីនៅក្នុងផ្ទះនោះទេ ព្រោះវាប៉ះពាល់ដល់សុខភាពម្តាយនិងកូន។ ដូចនេះ អ្នកគួរតែសម្អាតឲ្យបានស្អាត ដោយមិនគួរឲ្យបន្សល់ទុកនូវក្លិនទាំងឡាយនោះទេ។
- មិនត្រូវឱ្យមនុស្សជាច្រើនចូលក្នុងបន្ទប់អ្នកទេ ព្រោះប្រពន្ធអ្នកត្រូវការសម្រាកច្រើននៅពេលកក់ខែ ជាងនេះទៅទៀតមិនត្រូវឱ្យមានសម្លេងផ្សេងៗមករំខានទេ ទើបគេអាចសម្រាកបានស្រួល ហើយមានកម្លាំងមើលថែកូន។
- អ្នកត្រូវតែជួយមើលថែទាំកូននៅពេលយប់ ព្រោះមិនត្រូវឱ្យភរិយានឿយហត់ពេកទេ វានឹងបំផ្លាញសុខភាពប្រពន្ធអ្នកយ៉ាងងាយ។
- អ្នកត្រូវតែស្វែងយល់ពីចំណេះដែលទាក់ទងនឹងការមើលថែទាំប្រពន្ធក្រោយពេលសម្រាលកូនឱ្យបានច្រើន ទើបអាចមើលថែគេបានល្អ។
- បើអ្នកចង់មានភាពស្និទ្ធស្នាលជាមួយប្រពន្ធត្រូវតែរងចាំក្រោយពេល៤២ថ្ងៃ និងត្រូវតែពិគ្រោះជាមួយគ្រូពេទ្យសិន ប្រយ័ត្នធ្វើឱ្យខូចសុខភាពប្រពន្ធអ្នក ហើយអាចប៉ះពាល់ដល់ការមានផ្ទៃពោះនៅពេលក្រោយ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)