ដំណាក់កាលនៃការមានផ្ទៃពោះគឺសំខាន់ណាស់ អ្នកត្រូវតែចេះប្រយ័ត្នគ្រប់រឿង បើពុំដូច្នោះទេ កូនក្នុងផ្ទៃអ្នកនឹងមានគ្រោះថ្នាក់ជាមិនខាន។ បើអ្នកមានអាការៈមួយចំនួនដូចខាងក្រោម នោះបញ្ជាក់ថាកូនអ្នកមានគ្រោះថ្នាក់ហើយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើអ្នកធ្លាក់ឈាមនៅដំណាក់កាលមានផ្ទៃពោះ ហើយមានអាការៈឈឺពោះដូចពេលមករដូវ នោះប្រហែលជាអ្នកមានអាការៈកូនក្រៅស្បូនហើយ វាអាចឆក់យកជីវិតអ្នកបាន ដូចនេះត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់។
- ប្រសិនជាអ្នកក្អួតខ្លាំងខុសពីធម្មតា ហើយផឹកមិនចូល បរិភោគអ្វីក៏មិនចូល អ្នកគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យ បើពុំដូច្នោះទេ វានឹងប៉ះពាល់ដល់សុខភាពអ្នក និងកូនក្នុងផ្ទៃលូតលាស់មិនបានល្អឡើយ។
- បើអ្នកមានអាការៈស្បូនបើកធំក្នុងដំណាក់កាលមានផ្ទៃពោះ ហើយមិនទាន់ដល់ពេលសម្រាល អ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះនេះជាអាការៈមិនប្រក្រតី។
- បើអ្នកកំពុងអង្គុយៗ ហើយមានទឹកហូរចេញពីខ្លួនអ្នក អ្នកអាចទៅបទជើងបាន តែបើបទជើងហើយ វានៅតែហូរ នោះប្រហែលជាអ្នកបែកទឹកភ្លោះហើយ ដូចនេះគួរតែបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះការបែកទឹកភ្លោះមិនទាន់គ្រប់ខែ គឺមានគ្រោះថ្នាក់ខ្លាំងណាស់៕
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)