ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីដំណាក់កាលនៃការមានផ្ទៃពោះរបស់នារីចាប់ពីខែដំបូងរហូតដល់ខែទី៩។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខែទី១
ខែទី១នេះ ជាខែដែលស្ពែម៉ាតូសូអ៊ីត និងមេជីវិតញីជួបគ្នា ហើយចាប់ដៃគ្នា បង្កកំណើតក្នុងស្បូន។
ខែទី២
ក្នុងខែទី២នេះ អ្នកម្តាយចាប់ផ្តើមមានអារម្មណ៍ថាសុដន់តឹងណែន ឈឺខ្លាំង ហើយក្រពះក្រឡាប់ចាក់ពេញនឹង ដោយញ៉ាំអ្វីក៏មិនឆ្ងាញ់ ថែមទាំងតែងតែវិលមុខទៀតផង។
ខែទី៣
ក្នុងខែទី៣នេះ អ្នកម្តាយនឹងមានអាការៈមិនស្រួលខ្លាំង ដោយស្បូនចាប់ផ្តើមរីកធំ ធ្វើឲ្យអ្នកម្តាយតែងតែចង់បត់ជើងតូចជានិច្ច។
ខែទី៤
ក្នុងខែទី៤ អ្នកម្តាយចាប់ផ្តើមកាត់បន្ថយអាការៈចាញ់កូន ដោយពោះចាប់ផ្តើមធំឡើង ហើយរាងកាយចាប់ផ្តើមធាត់ សុដន់ធំ ថែមទាំងញ៉ាំច្រើន។ ជាពិសេស អ្នកម្តាយនឹងចាប់ផ្តើមពិបាកបត់ជើងធំ ដោយអាចជួបនឹងអាការៈទល់លាមកបាន។
ខែទី៥
ក្នុងខែទី៥នេះ ពោះនឹងធំឡើងអាចមើលដឹង សុដន់ និងស្មាកាន់តែធំ។ ជាពិសេស អ្នកម្តាយនឹងចាប់ផ្តើមស្គាល់រសជាតិនៃការចុកចង្កេះ និងឈឺចង្កេះ។ ប៉ុន្តែអ្នកនឹងសប្បាយចិត្ត ព្រោះអាចដឹងថាកូនកំពុងកម្រើក។
ខែទី៦
ក្នុងខែទី៦នេះ កូនក្នុងផ្ទៃនឹងធ្វើចលនាច្រើនជាងមុន ដោយស្បូនអ្នកក៏រីកធំទៅៗដែរ។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយគិតថាខ្លួនឯងដូចជាគោអញ្ចឹង។ ម្យ៉ាងទៀត អ្នកនឹងមានអារម្មណ៍ថាពិបាកដកដង្ហើម ក្រពះរំលាយអាហារមិនបានល្អ។
ខែទី៧
ក្នុងខែទី៧នេះ រាងកាយរបស់អ្នកម្តាយកាន់តែធ្ងន់ ដោយពិបាកក្នុងការដើរ។ ជាហេតុដែលធ្វើឲ្យដើរបានបន្តិច ក៏មានអារម្មណ៍ថាហត់។ ជាពិសេស យប់ឡើងពេលគេង តែងរមួលក្រពើជានិច្ច។ ម្យ៉ាងទៀតស្នាមសង្វារលើពោះក៏កាន់តែឋិតផងដែរ។ ម្យ៉ាងទៀត កូនក្នុងផ្ទៃតែងតែធាក់ជានិច្ច នៅមិនស្ងៀមនោះទេ។
ខែទី៨
ក្នុងខែទី៨នេះ ស្បូនដែលធំទៅៗ ធ្វើឲ្យសង្កត់ត្រូវបេះដូង និងក្រពះ ដោយធ្វើឲ្យពិបាកដកដង្ហើម អ្នកម្តាយតែងតែថប់ៗដង្ហើមជានិច្ច។ ជាពិសេស អ្នកម្តាយនឹងនោមច្រើន ឈឺ និងចុកចង្កេះ ហើមជើង ទល់លាមក គេងមិនលក់ មិនស្ងប់ ដោយធ្វើឲ្យអារម្មណ៍ឆាប់មួលម៉ៅ។
ខែទី៩
ក្នុងខែ៩នេះ ពោះនឹងក្លាយជាផ្លែឪឡឹកយ៉ាងធំ រាងកាយនឹងអាចហើមច្រើន របបអាហារធ្លាក់ចុះ ពិបាកដកដង្ហើម នោមច្រើនជាដើម។ ជាពិសេស អាចកើតមានអាការៈតែងចង់ក្អួត ឬវិលមុខជាដើម។
ខែទី១០
ក្នុងខែនេះ ជាខែដែលទារកជិតចេញមកហើយ ដោយអ្នកម្តាយអាចឃើញក្រហម ហើយតែងមានអារម្មណ៍ថាក្នុងពោះដូចជាមានគ្រាប់បែកមួយដែលជិតផ្ទុះអញ្ចឹង។ ដូចនេះ អ្នកម្តាយគួរតែរក្សាអារម្មណ៍ឲឲ្យស្ងប់ មិនភិតភ័យ ទើបមិនប៉ះពាល់ដល់ការសម្រាលកូនរបស់អ្នក៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)