ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការលាងសម្អាតបន្លែ និងផ្លែឈើដើម្បីកំចាត់សារធាតុគីមី។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

របៀបក្នុងការលាងសម្អាតបន្លែ និងផ្លែឈើគឺខុសគ្នា។ ចំពោះផ្លែឈើភាគច្រើនដូចជាផ្លែប៉ោម អ្នកគ្រាន់តែប្រើទឹកមកលាងសម្អាត ហើយចិតសំបកចេញ រួចយកមកពិសារជាការស្រេច ដោយមិនចាំបាច់លាងសម្អាតច្រើនដងឡើយ។ ចំណែកបន្លែដូចជាផ្ទី ស្ពៃស និងបន្លែដែលមានស្លឹកភាគច្រើន អ្នកអាចប្រើទឹកមកត្រាំបាន។ ដំបូងអ្នកអាចលាងសម្អាតបន្លែតាមទឹកសិន ដើម្បីសម្អាតដី និងសារធាតុគីមីចេញ ដោយអ្នកអាចប្រើទឹកម៉ាស៊ីនលាងសម្អាត។ បន្ទាប់មក អ្នកអាចយកទៅត្រាំទឹកចំនួនកន្លះម៉ោង ទើបចាក់ទឹកចេញ ហើយសម្អាតទឹកម្តងទៀតជាការស្រេច។ រីឯផ្លែឈើដូចជាទំពាំងបាយជូរ និងស្ត្រប៊ឺរី អ្នកអាចប្រើទឹកអំបិលដើម្បីត្រាំ ដោយត្រាំចំនួន១៥នាទី អ្នកអាចលាងសម្អាតទឹកចេញជាការស្រេច៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង