កូឡេស្តេរ៉ុលគឺជាសារធាតុចេញពីធម្មជាតិ ដែលត្រូវបានបង្កើតឡើងដោយថ្លើម ហើយវាក៏ជាតម្រូវការរបស់រាងកាយដើម្បីធ្វើការងារជាច្រើនកាន់តែល្អដែរ ដូចជា អ័រម៉ូន កោសិកា និងសរសៃប្រសាទជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាធម្មតា កូឡេស្តេរ៉ុលគឺមានតុល្យភាពរបស់វាធម្មតា ប៉ុន្តែសម្រាប់របបអាហារសព្វថ្ងៃនេះគឺមានសារធាតុ ខ្លាញ់ និងកាបូអ៊ីដ្រាតច្រើនណាស់ ដែលជាហេតុនាំឲ្យមានអតុល្យភាពកូឡេស្តេរ៉ុលក្នុងឈាមបាន។ មានន័យថា កូឡេស្តេរ៉ុលអាក្រក់មានច្រើនជាងកូឡេស្តេរ៉ុលល្អ។ ដូច្នេះវានឹងបង្កើនការប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងកាន់តែខ្ពស់។
យកល្អគួរតែប្រាកដថា អ្នកនឹងមានរបៀបរស់នៅប្រកបដោយសុខភាពល្អ ដូច្នេះអ្នកអាចរក្សាកម្រិតជាតិកូឡេស្តេរ៉ុលបានធម្មតាវិញបាន។ បើសិនជាអ្នកកំពុងតែស្វែងរកវិធីព្យាបាលបែបនេះដោយខ្លួនឯង យកល្អគួរតែព្យាយាមសាកល្បងដូចរូបមន្តខាងក្រោមនេះ៖
គ្រឿងផ្សំ
- ចេកមួយផ្លែ
- ក្រូចមួយផ្លែ
- ម្សៅសម្បកឈើអែម កន្លះស្លាបព្រាកាហ្វេ
- ទឹកសណ្តែកសៀង កន្លះកូនចានចង្កឹះ
របៀបធ្វើ
- ចូរយកគ្រឿងផ្សំទាំងអស់ដាក់ចូលគ្នាក្នុងម៉ាស៊ីនកិន
- ចូរកិនវារហូតក្លាយទៅជាទឹកល្បាយតែមួយ
- ចូរចាក់ល្បាយនេះទៅក្នុងកែវ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរញ៉ាំវាជារៀងរាល់ព្រឹកនៅពេលពោះទទេ ប៉ុន្តែមុននឹងញ៉ាំត្រូវក្រឡុកវាសិន៕