ការវិលមុខម្តងម្កាលគួរតែមិនមែនជាបញ្ហាធំដុំឡើយ។ ប៉ុន្តែបើសិនជាអ្នកមានអារម្មណ៍រឿងនេះកើតឡើងជាញឹកញាប់ និងចាប់ផ្តើមរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ អ្នកប្រហែលជាមានជំងឺតុល្យភាពរាងកាយហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មូលហេតុញឹកញាប់ដែលនាំឲ្យវិលមុខមានដូចជា ការបង្ករោគនៅត្រចៀក ការមានរបួសនៅក្បាល ការប្រើប្រាស់ថ្នាំ និងសម្ពាធឈាមចុះខ្សោយ។ ខាងក្រោមនេះគឺជាហេតុផលនៃការវិលមុខដែលអ្នកគួរតែទៅជួបពេទ្យបើសិនជា៖
- អ្នកច្រើនតែមានអារម្មណ៍ថាវិលមុខ ឬនៅហ្នឹងមិនកើត
- មានអារម្មណ៍ថាអ្នកកំពុងតែធ្វើចលនានៅពេលកំពុងតែឈរ ឬអង្គុយស្ងៀម
- បាត់បង់តុល្យភាពរាងកាយ និងដួល
- មានអារម្មណ៍ថាអ្នកកំពុងតែដួល
- មានអារម្មណ៍ថាធីងធោង ឬរកកល់ចង់សន្លប់
- ភ្នែកចាប់ផ្តើមឃើញព្រឹលៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានអារម្មណ៍ថាវង្វេងវង្វាន់ ឬមិនចាំម៉ោង ពេលវេលា ឬអ្វីសម្គាល់ច្បាស់លាស់៕