នៅពេលអ្នកកំពុងតែមើលថែមនុស្សជាទីស្រឡាញ់ដែលកំពុងតែមានជំងឺផ្តាសាយ យកល្អគួរតែមានវិធីសាស្រ្តការពារខ្លួនខ្លះដើម្បីកុំឲ្យមានជំងឺតាមដូចជា៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- បង្កើតនូវបន្ទប់ដាក់អ្នកជំងឺដាច់ដោយឡែកពីគេ
- ចូរឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ និងទឹក ឬទឹកលាងដៃដែលមានជាតិអាលកុល ជាពិសេសក្រោយពេលប៉ះពាល់ជាមួយអ្នកជំងឺ ឬអ្វីមួយដែលអ្នកជំងឺបានប៉ះពាល់
- ចូរលើកទឹកចិត្តដល់អ្នកជំងឺឲ្យពាក់ម៉ាសនៅមាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស និងឧស្សាហ៍លាងសម្អាតដៃ
- ចូរកាត់បន្ថយការថែទាំអ្នកជំងឺនៅផ្ទះដើម្បីបន្ថយការប៉ះពាល់ទៅនឹងសមាជិកគ្រួសារដទៃទៀត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាការថែទាំសម្រាប់កូនដែលមានជំងឺ ចូរដាក់កូនឲ្យកើយចង្កាគេលើស្មាអ្នកដូច្នេះកូននឹងមិនក្អកដាក់មុខអ្នកឡើយ៕