ការធ្វើការងារក្នុងផ្ទះបាយប្រហែលជារឿងសប្បាយជាពិសេសនៅពេលរបៀបចំអាហារសម្រាប់គ្រួសារ ប៉ុន្តែនៅពេលស្បែកអ្នករងការប៉ះពាល់អ្វីក្តៅខ្លាំងដោយចៃដន្យដូចជា ខ្ទះឆាដែលកំពុងតែក្តៅ ឬប្រេងក្តៅលើស្បែក អ្វីដែលអ្នកគិតដំបូងគេគឺត្រូវរកអ្វីដើម្បីព្យាបាលការឈឺចាប់សិន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សំណាងដែរ មានមធ្យោបាយច្រើនណាស់ដែលអាចប្រើបានដើម្បីបំបាត់ការក្រហាយរលាកលើស្បែកតាមរបៀបដូចខាងក្រោមនេះ៖
ស្អំរបស់ត្រជាក់
ចូររៀបចំក្រណាត់សើមដើម្បីដាក់លើកន្លែងដែលរលាក ព្រោះវានឹងជួយសម្រួលដល់អារម្មណ៍ក្រហាយឈឺខណៈពេលបង្ការការហើមរបស់ស្បែកទៀត។ អ្នកអាចស្អំក្រណាត់ត្រជាក់នេះ៥ ទៅ ១៥នាទីម្តង។ បើសិនជាអ្នកកំពុងតែប្រើរបស់ត្រជាក់មែន ចូរប្រាកដថា កុំឲ្យត្រជាក់ពេកដូចទឹកកកអី។
ថ្នាំដុសធ្មេញជីអង្កាម
វិធីសាស្រ្តមួយទៀតក្នុងការបំបាត់ការឈឺចាប់ដោយសារតែរលាកគឺលាបថ្នាំដុសធ្មេញមានជាតិជីអង្កាម។ ប៉ុន្តែអ្នកត្រូវលាងសម្អាតកន្លែងដែលរលាកនោះក្នុងទឹកត្រជាក់ជាមុនសិន ហើយចាំជូតវាឲ្យស្ងួត។ បន្ទាប់មកអ្នកអាចលាបថ្នាំដុសធ្មេញពីលើ ហើយទុកចោលឲ្យស្ងួតបាន។ ការធ្វើបែបនេះនឹងបន្ថយការឈឺចាប់យ៉ាងល្អ។
ប្រទាលកន្ទុយក្រពើ
បើសិនជាអ្នកចង់ព្យាបាលការរលាកគ្រប់ប្រភេទក្នុងផ្ទះបាយ ចូរកុំភ្លេចព្យាយាមដាំប្រទាលកន្ទុយក្រពើក្នុងផ្ទះបាយផងទៅ។ ព្រោះស្លឹករបស់វានឹងអាចជួយសម្រួលដល់ការឈឺចាប់ដោយសាររលាកបាន។ អ្វីដែលអ្នកគួរតែធ្វើនោះគឺ ចិតយកជែលរបស់វាទៅស្អំទៅលើស្បែកដែលរលាក។
ចៀសវាងបំបែកពងទឹក
អ្នកប្រហែលជាមានបំណងចង់បំបែកពងទឹកដែលកើតឡើងលើស្បែកដែលរលាកហើយ ប៉ុន្តែរឿងនេះមិនគួរធ្វើឡើយព្រោះវាអាចនាំឲ្យមានការបង្ករោគបន្ថែមទេ។ អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យបើសិនជាបារម្ភថាអ្នកនឹងមានពងបែកលើស្បែកដែលរលាក។
ថង់តែ
តែខ្មៅត្រូវបានគេស្គាល់ថាផ្ទុកទៅដោយសារធាតុ Tannic Acid ដែលអាចបំបាត់ភាពក្តៅចេញពីកន្លែងដែលរលាកបាន។ រឿងនេះនឹងជួយបន្ថយការឈឺចាប់ដែលអ្នកកំពុងតែមានក្រោយពីរលាករួច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដើម្បីព្យាបាលការរលាក ចូរដាក់ថង់តែខ្មៅសើម និងត្រជាក់ពីរទៅបីថង់ នៅលើស្បែកដែលមានរបួស ហើយយកបង់រុំពីលើ៕