ជំងឺខ្លាញ់រុំថ្លើម អាចត្រូវបានចែកចេញជា ២ ប្រភេទ គឺប្រភេទបង្កឡើងដោយជាតិអាកុល ឬគ្រឿងស្រវឹងដែលកើតឡើងចំពោះអ្នកដែលទទួលទានគ្រឿងស្រវឹងច្រើនពេក និងប្រភេទមិនបង្កឡើងដោយជាតិអាល់កុល ឬគ្រឿងស្រវឹងច្រើនកើតចំពោះអ្នកដែលអង្គុយយូរៗពេកក្នុងមួយថ្ងៃៗ ឬអ្នកធាត់ជ្រុល។ ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាខ្លាញ់រុំថ្លើម គឺជាមូលហេតុចម្បងបំផុតមួយនៃជំងឺខ្សោយថ្លើម ហើយអាចវិវត្តន៍ទៅជា ជំងឺក្រិនថ្លើម ឬជំងឺរលាកថ្លើម។ ប៉ុន្តែមិនថាអ្នកកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើមប្រភេទណានោះទេ អ្នកអាចកែប្រែ ឬទប់ស្កាត់ស្ថានភាពមុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរបាន ដោយគ្រាន់តែជ្រើសរើស និងរក្សាឲ្យបាននូវរបបអាហារត្រឹមត្រូវមួយ។ ថាតើអាហារដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួរទទួលទានឲ្យបានច្រើនមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារទាំងនោះ ៖
១. ត្រី
ជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនចាំបាច់ដែលជួយបង្កើនសមត្ថភាពជាលិកាថ្លើមក្នុងការជួសជុសការខូតខាត និងស្ដារភាពល្អប្រសើរនៃសុខភាពថ្លើមឡើងវិញ។
២. សាច់មាន់
ក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិប្រូតេអ៊ីនដែលមានប្រយោជន៍ណាស់សម្រាប់អ្នកមានបញ្ហាខ្លាញ់រុំថ្លើមមិនថាប្រភេទអ្វីក៏ដោយ។ ដើម្បីជាការប្រសើរអ្នកគួរជ្រើសរើសទទួលទានសាច់ទ្រូង និងជៀសវាងស្បែកមាន់ ដោយវាមានផ្ទុកជាតិខ្លាញ់ និងកូឡេស្តេរ៉ូលខ្ពស់ដែលមិនល្អចំពោះថ្លើមកំពុងមានបញ្ហា។
៣. សាច់គ្មានខ្លាញ់
ប្រភេទនៃអាហារដទៃទៀតដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួរដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ គឺប្រូតេអ៊ីន។ ហើយសាច់ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន ប៉ុន្តែទោះជាយ៉ាងណាប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើម ចូរជៀសវាងការទទួលទានសាច់ខ្លាញ់ និងស្បែក។ ដើម្បីទទួលទានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ ការជ្រើសរើសទទួលទានសាច់គ្មានខ្លាញ់ គឺប្រសើរបំផុតសម្រាប់អ្នកជំងឺខ្លាញ់ក្នុងថ្លើម។
៤. ស៊ុត
ស៊ុតមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីនគុណភាពខ្ពស់ដែលជួយបង្កើនសមត្ថភាពជាលិកាថ្លើមក្នុងការជួសជុសស្ដាភាពល្អប្រសើរឡើងវិញ។ ហើយស៊ុតក៏ជាប្រភពនៃកូឡេស្តេរ៉ូលល្អដែលជួយកម្ចាត់
កូឡេស្តេរ៉ូលមិនល្អផងដែរ។
៥. គ្រាប់ធញ្ញជាតិ
អាហារផ្សេងទៀតដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ គឺគ្រាប់ធញ្ញជាតិ។ មិនត្រឹមតែជួយការពារប្រឆាំងទៅនឹងជំងឺខ្លាញ់រុំថ្លើមប៉ុណ្ណោះទេ ប៉ុន្តែគ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣, ជាតិសសៃ, សារធាតុប្រឆាំងអុកស៊ីតកម្ម, ជាតិរ៉ែ និងវីតាមីនដែលចាំបាច់សម្រាប់សុខភាពរាងកាយទាំងមូល។ ការទទួលទានគ្រាប់ធញ្ញជាតិអាចជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង ក៏ដូចជាកម្ចាត់ចោលនូវរាល់ជាតិពុល និងជាតិខ្លាញ់មិនល្អចេញពីថ្លើមផងដែរ។
៦. ផ្លែបឺរ
ជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតមានប្រសិទ្ធិភាពជួយកាត់បន្ថយជាតិខ្លាញ់មិនល្អដែលកកើតប្រមូលផ្ដុំក្នុងថ្លើម ក៏ព្រោះផ្លែបឺរផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អៗ និងជាតិសសៃដែលប្រសើរក្នុងការជួយឲ្យស្រកទម្ងន់ផងដែរ។
៧. សណ្ដែកសៀង
ក៏ជាប្រភពដ័ល្អមួយនៃជាតិប្រូតេអ៊ីន ហើយសណ្ដែកសៀងក៏មានប្រសិទ្ធភាពទប់ស្កាត់ការប្រមូលផ្ដុំនៃជាតិខ្លាញ់ក្នុងថ្លើមផងដែរ។
៨. ខ្ទឹមស
ក៏មានប្រសិទ្ធភាពជួយទប់ស្កាត់ជាតិខ្លាញ់មិនអោយប្រមូលផ្ដុំក្នុងថ្លើមបានយ៉ាងប្រសើរផងដែរ៕