វ៉ាក់សាំងបង្ការជំងឺតេតាណូសត្រូវបានគេណែនាំឲ្យចាប់ផ្តើមចាក់តាំងពីទារកទើបនឹងកើត និងបន្តចាក់បន្ថែមជារៀងរាល់ ១០ឆ្នាំម្តង ក្រោយពីកុមារអាយុបាន ៥ឆ្នាំរួច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែមនុស្សធំភាគច្រើនមិនបានចាក់រំលឹកវ៉ាក់សាំងនេះឡើយរហូតដល់ពួកគេមានរបួសដោយសារតែរបស់ច្រេះ ឬរបួសជ្រៅៗ និងមានដំបៅដែលប្រលាក់ខ្លាំង
ជំងឺតេតាណូសគឺជាការបង្ករោគទៅលើប្រព័ន្ធសរសៃប្រសាទ និងបង្កឡើងដោយបាក់តេរី ហើយពេលខ្លះគេហៅជំងឺនេះថា ជាជំងឺជាប់ថ្គាម ឬរឹងថ្គាម ដែលអាចនាំឲ្យអ្នកជំងឺស្លាប់បាន។
ប៉ុន្តែការចាក់វ៉ាក់សាំងរំលឹកជំងឺតេតាណូសមិនមែនតែងតែត្រូវការចាក់ក្នុងពេលមានរបួសដែលប្រលាក់ខ្លាំងនោះទេ។ បាក់តេរីជំងឺតេតាណូសក៏អាចចូលទៅក្នុងចរន្តឈាមមនុស្សយើងបានតាមរយៈម្ជុរតូចមួយ ការក្រញ៉ៅរបស់សត្វ ឬក៏សត្វខាំបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកមានអាការៈទាំងឡាយណាដែលមានលក្ខណៈដូចជា ពិបាកលេបអាហារ សាច់ដុំពោះរឹងជាប់ ឈឺខ្លាំង បែកញើសជាប់ និងក្តៅខ្លួន អ្នកគួរតែស្វែងរកគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាល៕