ក្រោយពីពិគ្រោះជាមួយគ្រូពេទ្យរួច សម្រាប់ស្រ្តីជាម្តាយដែលមានជំងឺទឹកនោមផ្អែមគួរតែនៅអាចបំបៅដោះកូនបានដដែល។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្វីបើមានជំងឺទឹកនោមផ្អែមក៏ដោយ ក៏ការបំបៅដោះកូននៅតែមានប្រយោជន៍ដែរដូចជា៖
- ទារកនៅតែមានភាពរីកចម្រើនខាងផ្នែកប្រព័ន្ធការពាររាងកាយ ក្នុងការប្រឆាំងនឹងជំងឺ និងការបង្ករោគនានា
- ទារកនៅតែទទួលបានតុល្យភាពជីវជាតិដែលត្រឹមត្រូវ
- ម្តាយអាចរំលាយជាតិខ្លាញ់ដែលលើស និងសម្រកទម្ងន់ខ្លះបាន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- សម្រាប់ម្តាយភាគច្រើនដែលមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ អាចនឹងស្រួលបួលវិញនូវជាតិស្ករក្នុងឈាមក្រោយពីសម្រាលកូនរួច៕