ជាតិខ្លាញ់ប្រភេទ Triglycerides ត្រូវបានគេរកឃើញក្នុងខ្លាញ់ដែលយើងញ៉ាំ ព្រមទាំងក្នុងឈាម។ ការកើនឡើងនៃជាតិខ្លាញ់ប្រភេទនេះ អាចព្យាបាលបានវិញតាមរយៈរបបអាហារ និងសកម្មភាពរស់នៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ករណីខ្លះ ការលើសខ្លាញ់ប្រភេទ Triglycerides ខ្លះអាចជាផលវិបាកនៃជំងឺណាមួយដូចជា ជំងឺទឹកនោមផ្អែមដែលមិនបានព្យាបាល ដូច្នេះយកល្អគួរតែពិភាក្សាទៅលើហេតុផលគ្រប់យ៉ាងដែលនាំឲ្យលើសខ្លាញ់នេះជាមួយគ្រូពេទ្យបន្ថែម។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអ្នកអាចធ្វើបានក្នុងការបញ្ចុះខ្លាញ់ប្រភេទ Triglycerides នេះ៖
បន្ថយការញ៉ាំផ្អែម
បើសិនជាអ្នកចូលចិត្តផ្អែម យកល្អគួរតែព្យាយាមបន្ថយការញ៉ាំចាប់ពីពេលនេះហើយ។ អ្នកអាចកាត់បន្ថយការញ៉ាំវាបន្តិចម្តងៗ។ ចូរចាំថា អ្នកត្រូវអានស្លាកសញ្ញាទាំងអស់ចំពោះអាហារដែលអ្នកញ៉ាំ ដើម្បីរកមើលថាតើមានជាតិស្ករ ឬផ្អែមច្រើនឬអត់។
ផ្លាស់ប្តូរពីសមកត្នោត
បើសិនជាអ្នកញ៉ាំបាយអង្ករសធម្មតា ចូរប្តូរមកញ៉ាំអង្ករសម្រូបវិញ។ វាអាចនឹងត្រូវការពេលបន្តិចក្នុងការផ្លាស់ប្តូររសជាតិអាហារដែលអ្នកធ្លាប់តែញ៉ាំមកញ៉ាំរបស់ថ្មី ប៉ុន្តែវានឹងមានតម្លៃ និងប្រយោជន៍ចំពោះសុខភាពអ្នក។
កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
ទោះបីជាការញ៉ាំគ្រឿងស្រវឹងតិចតួចក៏អាចធ្វើឲ្យកម្រិតខ្លាញ់ Triglycerides ឡើងខ្ពស់ដែឬ ដូច្នេះចូរកាត់បន្ថយវាឲ្យបានអស់តែម្តងតាមតែអាចធ្វើទៅបាន។ បើសិនជាអ្នកជ្រើសរើសការញ៉ាំគ្រឿងស្រវឹងមែន ចូរព្យាយាមកាត់បន្ថយការញ៉ាំលាយ ជាពិសេសស្រាក្រឡុកតែម្តង។
ការផ្លាស់ប្តូរខ្លាញ់
ដើម្បីបញ្ចុះខ្លាញ់ Triglycerides អ្នកត្រូវតែត្រូវផ្លាស់ប្តូរប្រភេទខ្លាញ់ដែលត្រូវញ៉ាំហើយ។ ចូរកាត់បន្ថយ ឬចៀសវាងអាហារដែលមានជាតិខ្លាញ់ Saturated និង Trans Fat ដែលមានដូចជា អាហារឆាឬចៀន បឺ ទឹកដោះគោស្រស់ ការ៉េម និងហ្រ្វូម៉ាតជាដើម។ ចូរប្តូរមកញ៉ាំខ្លាញ់ប្រភេទ Monounsaturaed និង Polyunsaturated Fats វិញ។ ប្រភពដ៏ល្អនោះមានដូចជា ប្រេងអូលីវ ប្រេងល្ហុង ត្រីសម្បូរខ្លាញ់ដូចជា ត្រីសាលម៉ុងជាដើម។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដើម្បីជាជំនួយដល់ការបញ្ចុះខ្លាញ់ Triglycerides កាន់តែមានប្រភេទ យកល្អគួរតែបញ្ចូលបន្ថែមដូចជា បង្កើនសកម្មភាពរាងកាយ និងសម្រកទម្ងន់បើសិនជាអ្នកកំពុងតែធាត់៕