មានមនុស្សមួយចំនួនច្រើនតែចៀសវាងការចាប់ដៃគ្នាដោយសារតែពួកគេមានការអៀនខ្មាស់ទៅលើដៃដែលចេះតែបែកញើសជាប់ ខណៈពេលដែលខ្លះទៀតចៀសវាងការដោះស្បែកជើងដោយសារតែបែកញើសបាតជើង។ ថ្វីបើការបែកញើសនេះគឺជារបៀបដែលរាងកាយផ្តល់ភាពត្រជាក់ដល់ខ្លួនឯងក៏ដោយ តែការដែលបែកញើសច្រើនពេកអាចជាប្រភពនៃបញ្ហាទៅវិញទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មានកត្តាច្រើនណាស់ដែលធ្វើឲ្យបាតដៃ និងបាតជើងយើងបែកញើសដូចជា ការភ័យខ្លាច បញ្ហាអ័រម៉ូន ស្រ្តេស និងផ្សេងៗទៀត។ បើសិនជាអ្នកកំពុងតែពិបាកដោះស្រាយជាមួយនឹងការបែកញើសបាតដៃ និងបាតជើងមែននោះ ខាងក្រោមនេះគឺជាមធ្យោបាយព្យាបាលដោយខ្លួនឯងដែលអាចជួយអ្នកបាន៖
ទឹកផ្កាកុលាប
ទឹកផ្កាកុលាបដែលសុទ្ធល្អអាចជួយដោះស្រាយបញ្ហាបែកញើសបាតដៃ និងបាតជើងបាន។ អ្នកអាចទិញវានៅតាមផ្សាទំនើប ឬធ្វើដោយខ្លួនឯងតាមរយៈការស្ងោផ្កាកុលាបស្រស់ក្នុងទឹកប្រហែល ១៥នាទី។ ហើយចាក់វាយកតែទឹក បន្ទាប់មកយកសម្លីជ្រលួកដើម្បីមកជូតលើស្បែកដែលកំពុងតែបែកញើសខុសធម្មតាបានហើយ។
ប្រេងដូង
ប្រេងដូងផ្ទុកទៅដោយសារធាតុ Lauric Acid ដែលត្រូវបានគេស្គាល់ថា អាចបំបាត់បាក់តេរីដែលអាចបង្កជាក្លិនខ្លួនបាន។ អ្នកអាចប្រើប្រេងនេះដើម្បីខាត់លើបាតដៃ ឬបាតជើងបាន ឬកន្លែងណាក៏ដោយដែលបែកញើសច្រើនៗ។ យកល្អគួរតែធ្វើវាក្រោយពីងូតទឹករួច។
ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោមមានសារធាតុ Astringent ដែលអាចជួយឲ្យរន្ធញើសតូចទៅៗបាន។ ចូរលាងសម្អាតបាតដៃ និងបាតជើងជាមួយទឹកក្តៅឧណ្ហៗ បន្ទាប់មក អ្នកអាចយកសម្លីដែលជ្រលួកនឹងទឹកខ្មេះផ្លែប៉ោមរួច ហើយយកវាទៅជូតបានហើយ។ ចូរទុកចោលមួយថ្ងៃ ចាំងូតទឹកជម្រះចេញ។ អ្នកក៏អាចចាក់ម្សៅកូនក្មេងលាបពីលើបន្ថែមទៀតដើម្បីបំបាត់ក្លិនទឹកខ្មេះនេះបានដែរ។
ដំឡូងបារាំង
វិធីសាស្រ្តព្យាបាលមួយផ្សេងទៀតក្នុងការដោះស្រាយជាមួយនឹងការបែកញើសបាតដៃបាតជើងគឺដំឡូងបារាំង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរចិតដំឡូងបារាំងជាស្លាយៗ ហើយយកវាទៅខាត់ពីលើកន្លែងដែលអ្នកយល់ថាបែកញើសច្រើនៗ។ អ្នកក៏អាចទុកទឹករបស់វាជាប់នៅស្បែកមួយភ្លេតសិនចាំលាងជម្រះវាចេញវិញក៏បានដែរ៕