៦០ថ្ងៃខាងមុខនេះ ឆ្នាំទាំង៥ខាងលើ នឹងអាចទទួលបានទ្រព្យដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ឆ្នាំម្សាញ់

ក្នុងរយៈពេល៦០ថ្ងៃខាងមុខ អ្នកដែលកើតក្នុងឆ្នាំនេះ នឹងអាចដើរដល់ផ្លូវជោគជ័យរបស់គេ។ ជាពិសេស មាសប្រាក់ក៏អាចចូលមកតាមនោះដែរ។ ដូចនេះ អ្នកនឹងឃ្លាតមិនឆ្ងាយពីការទទួលបានទ្រព្យធំចូលមកទេ។

ឆ្នាំថោះ

អ្នកដែលកើតក្នុងឆ្នាំនេះ គួរតែខំប្រឹងក្នុងរយៈពេល៦០ថ្ងៃខាងមុខនេះ ទើបអ្នកអាចទទួលបានផលដែលអ្នករំពឹងចង់បានពីមុន។ ម្យ៉ាងទៀត ទ្រព្យទាំងឡាយក៏អាចហូរចូលមកដែរ។ ដូចនេះ អ្នកអាចរងចាំទទួលយកមកក្នុងផ្ទះបាន។

ឆ្នាំជូត

ក្នុងរយៈពេល៦០ថ្ងៃខាងមុខ អ្នកនឹងអាចទទួលបានទ្រព្យពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស អ្នកនឹងអាចប្រើសមត្ថភាពរបស់ខ្លួន ដើម្បីចំណេញបានប្រាក់ធំចូលមក។ ដូចនេះ ជីវភាពអ្នកមិនលំបាកដូចពីមុនឡើយ។

ឆ្នាំរោង

អ្នកនឹងមាននិស្ស័យខ្ពស់ជាមួយប្រាក់ក្នុងរយៈពេល៦០ថ្ងៃខាងមុខ។ ដូចនេះ អ្នកនឹងអាចទទួលបានចំណូលចូលមកមិនទាបឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកសើចបិទមាត់មិនជិតនោះទេ។

ឆ្នាំរកា

ក្នុងរយៈពេល៦០ថ្ងៃខាងមុខនេះ អ្នកនឹងអាចនាំទ្រព្យមួយផ្នែកធំចូលមក។ ម្យ៉ាងទៀត ជីវភាពរបស់អ្នកនឹងប្រែជាល្អ ដោយធ្វើឲ្យអ្នកអាចផ្លាស់ប្តូរជោគវាសនារបស់ខ្លួន។ ដូចនេះ អ្នកអាចត្រៀមរស់នៅបានយ៉ាងសុខស្រួលបាន៕
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)