អ្នកអាចជ្រើសរើសពិសារអាហារខាងក្រោមនេះបាន។ ក្រោយពេលដែលពិសាររួច អ្នកនឹងអាចក្មេងជាងវ័យជាមិនខានឡើយ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅក្នុងផ្កាខាត់ណា នឹងមានសារធាតុជាច្រើន ដែលជួយការពារអ្នកមិនឲ្យងាយចាស់ឡើយ។
- សណ្តែកដី មិនត្រឹមតែអាចជួយឲ្យអ្នកស្គមទេ ថែមទាំងអាចជួយធ្វើឲ្យស្បែកអ្នកស្អាតទៀតផង។
- ចំណេកប៉េងប៉ោះតូចៗវិញ សម្បូរទៅដោយវីតាមីន ដោយជួយពន្យារភាពចាស់ កាត់បន្ថយស្នាមជ្រួញ ថែមទាំងធ្វើឲ្យអ្នកស្អាតទៀតផង។
- តៅហ៊ូ ជាថ្នាំដែលអាចរក្សាសម្រស់អ្នកឲ្យក្មេងជាងវ័យ។ ក្រៅពីតៅហ៊ូ អ្នកក៏អាចពិសារទឹកសណ្តែកផងដែរ។
- ប្រសិនជាអ្នកមានជំងឺទល់លាមក នោះវានឹងធ្វើឲ្យស្បែកអ្នកប្រែជាស្រអាប់។ ដូចនេះ អ្នកអាចពិសារម្រះបាន នោះវានឹងជួយបញ្ចេញជាតិពុលក្នុងខ្លួនអ្នកចេញមកអស់ ដោយធ្វើឲ្យស្បែកអ្នកប្រែជាភ្លឺវិញ។
- ទំពាំងបាយជូរ មិនត្រឹមតែអាចជួយដល់អ្នកខ្វះជាតិស្ករ ឲ្យឡើងជាតិស្ករគ្រប់ទេ ថែមទាំងអាចជួយរក្សាសម្រស់បានទៀតផង។
- នៅក្នុងក្រូចឆ្មារ និងក្រូចថ្លុង ក៏មានសារធាតុដែលធ្វើឲ្យអ្នកមិនងាយចាស់ផងដែរ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)