សម័យនេះ ឳពុកម្តាយភាគច្រើននៅពេលដែលរវល់ គឺមានតែiPadទេដែលជាជំនួយការរបស់ពួកគេក្នុងការជួយមើលថែកូន។ ប៉ុន្តែនៅពេលដែលកូនមើលច្រើន វានឹងអាចប៉ះពាល់ដល់ភ្នែកកូនជាខ្លាំង។ ដូចនេះ តើមានអាហារអ្វីខ្លះដែលអាចជួយការពារភ្នែកកូនទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកគួរតែឲ្យកូនញ៉ាំអាហារដែលមានផ្ទុកកាល់ស្យូមខ្ពស់ ព្រោះបើរាងកាយកូនខ្វះកាល់ស្យូម នឹងងាយធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់កូនខ្លាំងណាស់ ដោយធ្វើឲ្យកូនងាយម្ញូបជាខ្លាំង។ ដូចនេះ អ្នកអាចឲ្យកូនញ៉ាំទឹកដោះគោ ផលិតផលដែលធ្វើពីសណ្តែក ត្រី បង្គារ ល្ងខ្មៅ  ឆ្អឹងសត្វ ថ្លើមសត្វ ស៊ុតផ្នែកក្រហម បន្លែបៃតង និងអាហារដែលមានផ្ទុកវីតាមីនD ដើម្បីការពារភ្នែករបស់កូន។ ជាពិសេស អ្នកក៏អាចឲ្យកូនហាលថ្ងៃឲ្យបានច្រើន ព្រោះវាក៏អាចជួយបង្កើនកាល់ស្យូមក្នុងរាងកាយកូនផងដែរ។
  2. អាហារដែលរឹង ក៏អ្នកគួរតែឲ្យកូនបរិភោគដែរ ព្រោះវាអាចជួយឲ្យកូនទំពារបានយូរ ដោយប្រើកម្លាំងខ្លាំង។ ការទំពារនេះក៏មានរួមបញ្ចូលនូវសាច់ដុំភ្នែកផងដែរ ដោយជួយការពារភ្នែកកូនបានយ៉ាងល្អ មិនងាយខូចឡើយ។ ដូចនេះ អ្នកអាចឲ្យកូនញ៉ាំការ៉ុត ផ្លែឈើ និងពពួកសណ្តែកនៅពេលដែលកូនមានធ្មេញដើម្បីទំពារ។ អ្នកអាចប្រើអាហារទាំងនេះ ដើម្បីជួយការពារភ្នែកកូនឲ្យមានសុខភាពល្អ មិនងាយពាក់វែនតាឡើយ៕
    (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)