ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើដែលអាចទទួលបានក្នុងពេលខាងមុខ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំខាល
បុគ្គលឆ្នាំខាលនេះ គឺមាត់លឿន ប៉ុន្តែចិត្តល្អ ថែមទាំងងាយជឿជាក់អ្នកដទៃទៀតផង។ ជាហេតុដែលធ្វើឲ្យគេអាចចាញ់បោកអ្នកដទៃច្រើន។ ប៉ុន្តែគេបែរជាអាចទទួលបានជំនួយពីទេវតាទ្រព្យទៅវិញ ដោយធ្វើឲ្យគេអាចសម្រេចការងារគ្រប់បែបយ៉ាងតែម្តង។
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំនេះ តែងទទួលបានការជួយពីអ្នកដទៃ ព្រោះគេមានចិត្តដែលស្មោះត្រង់ និងប្រកាន់សច្ចៈធម៌។ ជាហេតុដែលធ្វើឲ្យរយៈពេលបន្តទៅនេះ អ្នកនឹងអាចគេចផុតពីឧបសគ្គ ដោយជួបតែរឿងល្អ ធ្វើឲ្យអ្នកជោគជ័យតែប៉ុណ្ណោះ។
ឆ្នាំច
បុគ្គលឆ្នាំនេះ គឺល្វីងមុន ផ្អែមក្រោយ ដោយពេលវ័យក្មេងអាចនឹងនឿយបន្តិច។ ប៉ុន្តែឲ្យតែអ្នកខំប្រឹង និងពុះពារ អ្នកនឹងអាចមើលឃើញអនាគតដ៏ភ្លឺត្រចេះត្រចង់។ ដូចនេះ ជីវភាពរបស់អ្នកនឹងមិនធម្មតាឡើយក្នុងពេលក្រោយ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)