ជាញឹកញយភាពមិនប្រក្រតីនៃកម្រិតជាតិស្ករក្នុងឈាមបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ វាមិនមែនជាអ្វីដែលមិនអាចទប់ស្កាត់ ឬគ្រប់គ្រងបានឡើយ!​ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ​ដែលជួយបញ្ចុះជាតិស្រក្នុងឈាមបានយ៉ាងប្រសើរ ៖

១. ចាប់ផ្ដើមទទួលទានទឹកអោយកាន់តែច្រើន

នៅពេលកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ អ្នកត្រូវរក្សាជាតិទឹកក្នុងរាងកាយអោយគ្រប់គ្រាន់ជាប្រចាំ។ ការទទួលទានទឹកច្រើនជាងធម្មតានឹងជួយរក្សាស្ថេរភាពនៃជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស។

២. ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណ​ គឺជាវិធីដ៏ប្រសើរបំផុតមួយដើម្បីបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម។ នៅពេលអ្នកធ្វើលំហាត់ប្រាណ​ រាងកាយនឹងអាចគ្រប់គ្រងកម្រិតនៃគ្លុយកូសក្នុងលំហូរឈាមមិនអោយឡើងខ្ពស់ខុសប្រក្រតី។ លើសពីនេះទៅទៀត នៅពេលអ្នកចាប់ផ្ដើមបែកញើស បេះដូងនឹងច្របាច់ឈាមខ្លាំងជាងមុន ហើយឈាមរបស់អ្នកនឹងហូរកាន់តែច្រើនដែលជួយអោយប្រើប្រាស់ជាតិស្ករក្នុងឈាមកាន់តែលឿន។

៣.​ ទទួលទានអាហារសម្រន់ដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន

នោះក៏ព្រោះតែប្រូតេអ៊ីន គឺជាសារធាតុចិញ្ចឹមមួយដែលអាចគ្រប់គ្រងរក្សាស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាម។ វាក៏ជួយពន្យឺតការស្រូបយកជាតិគ្លុយកូសផងដែរ។ ប៉ុន្តែកុំទទួលទានអ្វីដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករខ្ពស់​ បើទោះវាជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនក៏ដោយ។

៤.​ ទទួលទានជាតិកាបូអ៊ីដ្រាត ឬជាតិស្ករតិចជាងមុន

ព្យាយាមទទួលទានអាហារមានផ្ទុកជាតិកាបូអ៊ីដ្រាតតិចជាងមុន ១៥​ ក្រាមនៅពេលក្រោយដែលអ្នកទទួលទាន។ មិនបាច់តមអាហារទេ​ គ្រាន់តែទទួលទានកាបូអ៊ីដ្រាតតិចជាងមុនទៅបានហើយ។​

៥.​ ដឹងពីអ្វីដែលគួរទទួលទាន

ត្រូវប្រាកដថាអ្វីដែលអ្នកទទួលទានគ្មានផ្ទុកសន្ទស្សន៍គ្លីសេមិច​ ឬជាតិស្ករខ្ពស់។ ហើយបើទោះជាអាហារសុខភាពល្អក៏ដោយ​ ប្រសិនបើវាមានផ្ទុកជាតិស្ករ ឬគ្លីសេមិចខ្ពស់ វាគឺមិនល្អសម្រាប់អ្នកឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង