ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាការទទួលទានផ្លែប៉ោមល្អយ៉ាងណាចំពោះសុខភាព ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍នៃទឹកផ្លែប៉ោមស្រស់ឡើយ។ (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) អ្នកជំនាញផ្នែកសុខភាពជាច្រើនបានឱ្យដឹងថា ការទទួលទានទឹកប៉ោមស្រស់ ១ កែវ យ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍អាចជួយរក្សាសុខភាពរាងកាយបានយ៉ាងប្រសើរជៀសផុតពីជំងឺផ្សេងៗ។ ថ្ងៃនេះវេប
សាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអត្ថប្រយោជន៍គួរអោយភ្ញាក់ផ្អើលនៃការទទួលទានទឹកប៉ោមស្រស់ជាប្រចាំ ៖

ទប់ស្កាត់ជំងឺទឹកនោមផ្អែម

ទឹកប៉ោមជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយរក្សាស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាមមិនឱ្យកើនឡើងខ្ពស់។ ប៉ោម គឺជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណនៃជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។

២. ទប់ស្កាត់ជំងឺ​ Alzheimer’s ឬជំងឺភ្លេចភ្លាំង

ផ្លែប៉ោមមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗ រួមទាំង polyphenols ដែលជួយការពារកោសិកាខួរក្បាល​និងអាចទប់ស្កាត់ហានិភ័យនៃជំងឺភ្លេចភ្លាំង​ ឬAlzheimer’s គួរអោយកត់សម្គាល់។

៣. បង្កើនសុខភាពបេះដូង

ក្រៅពីវីតាមីន និងជាតិរ៉ែសំខាន់ៗហើយនោះ ទឹកផ្លែប៉ោមក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា quercetin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង និងបញ្ហាបេះដូងផ្សេងទៀតដែលកើតមានឡើងដោយសារការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។ លើសពីនេះទៅទៀត ផ្លែប៉ោមក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ pectin ដែលជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលស្តេរ៉ូលមិនល្អបានយ៉ាងប្រសើរគួរអោយកត់សម្គាល់។

៤. ទប់ស្កាត់ហានិភ័យនៃជំងឺមហារីក

សារធាតុប្រឆាំងអុកស៊ីតកម្ម​​​ flavonoids, ជាតិសសៃខ្ពស់ និងលក្ខណៈសម្បត្តិប្រឆាំងការរលាកនៃទឹកផ្លែប៉ោមស្រស់អាចជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺមហារីកច្រើនប្រភេទ ជាពិសេសមហារីកសួត, ពោះវៀនធំ, ស្បែក ក៏ដូចជាមហារីកសុដន់។

៥. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

វីតាមីន C ក្នុងទឹកផ្លែប៉ោមស្រស់ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលជួយពង្រឹងបង្កើនប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ។ ដូច្នេះចូរព្យាយាមទទួលទានទឹកផ្លែប៉ោមស្រស់ ១ កែវជាប្រចាំ ដើម្បីទទួលបានប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំជៀសផុតពីេរោគឆ្លងផ្សេងៗ រួមបញ្ចូលទាំងជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ, ប្រតិកម្មអាឡែកស៊ី និងក្អកជាដើម៕