បញ្ហាឆ្កែខាំមិនដូចគ្នានឹង ការមុតកំបិតនោះទេ មានន័យថាអ្នកអាចនឹងមានឱកាសច្រើននឹងការឆ្លងជំងឺឆ្កែឆ្កួត ហើយដើម្បីសុវត្ថិភាពអ្នកត្រូវតែធ្វើការព្យាបាលភ្លាមៗ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចំពោះការសង្គ្រោះបឋមលើករណីក្រោយពីឆ្កែខាំរួចមានដូចជា៖
- មិនត្រូវចងក្រណាត់ ឬខ្សែជុំវិញកន្លែងមានរបួសតឹងឡើយ។ ត្រូវរក្សាឲ្យមុខរបួសចំហរ។
- ចូរលាងសម្អាតរបួសនោះជាមួយទឹក និងសាប៊ូ។ បើសិនជាមានអាកុលនៅផ្ទះស្រាប់ អ្នកអាចលាងសម្អាតរបួសនោះបានដើម្បីសម្លាប់មេរោគ។ ការធ្វើបែបនេះអាចជួយលាងសម្អាតទឹកមាត់ និងធូលីដីចេញពីកន្លែងមានបញ្ហានោះបាន។
- ចូរពិគ្រោះជាមួយគ្រូពេទ្យក្នុងរយៈពេល ២៤ម៉ោង និងទទួលយកការចាក់ថ្នាំដំបូង (បើសិនជាចាំបាច់) ដើម្បីបង្ការការបង្ករោគ។
មនុស្សភាគច្រើនតែងប្រើវិធីព្យាបាលនៅផ្ទះដោយខ្លួនឯង ឬលាបក្រេមនៅលើរបួសដើម្បីឲ្យឆាប់ជា។ ប៉ុន្តែរបៀបព្យាបាលជំងឺ និងបង្ការជំងឺឆ្កែឆ្គួតដែលត្រឹមត្រូវនោះគឺការចាក់វ៉ាក់សាំង និង Immunoglobulin។ ដោយសារតែមេរោគបង្កជំងឺឆ្កែឆ្គួតគឺជាវីរុស ដូច្នេះការលាបក្រែមសម្លាប់បាក់តេរីនឹងមិនមានប្រសិទ្ធភាពឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែអ្នកអាចលាបថ្នាំសម្លាប់បាក់តេរីនេះបានដើម្បីបង្ការការបង្ករោគផ្សេងៗ ប៉ុន្តែត្រូវពិគ្រោះជាមួយគ្រូពេទ្យឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។ មនុស្សភាគច្រើនមិនបានដឹងថា ការដែលឆ្កែខាំអាចបណ្តាលឲ្យស្លាប់បានបើសិនជាមិនមានការព្យាបាលទាន់ពេលវេលា។ ជាមួយគ្នានេះដែរ មេរោគឆ្កែឆ្គួតមិនអាចព្យាបាលបានទេ ដូច្នេះយកល្អគួរតែយល់ដឹងអំពីភាពធ្ងន់ធ្ងររបស់វា និងទទួលយកការព្យាបាលឲ្យបានលឿនទៅ៕