បើសិនជាអ្នកកំពុងតែលើសកូឡេស្តេរ៉ុលក្នុងឈាម មានន័យថា អ្នកកំពុងតែប្រឈមខ្ពស់នឹងបញ្ហាសុខភាពមួយចំនួនហើយដូចជា ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការលើសកូឡេស្តេរ៉ុលក្នុងឈាមច្រើនតែមិនបង្ករោគសញ្ញាឲ្យដឹងឡើយ ដូច្នេះវាគួរតែពិនិត្យនិងតាមដានឲ្យបានលឿន ជាពិសេសនៅចន្លោះអាយុ ៩ ទៅ ១២ឆ្នាំ និង ១៧ ទៅ ១៩ឆ្នាំ និងយ៉ាងហោចណាស់ ជារៀងរាល់ ៥ឆ្នាំម្តង នៅពេលឈានចូលវ័យកណ្តាល។ 

ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីគន្លឹះខ្លះៗដែលអ្នកអាចគ្រប់គ្រងកូឡេស្តេរ៉ុលក្នុងឈាមបាន៖

  • ចូរញ៉ាំអាហារផ្តល់សុខភាព ជាពិសេសអាហារសម្បូរជាតិសរសៃតែម្តង។ ចូរកាត់បន្ថយអាហារណាដែលមានខ្លាញ់ប្រភេទ Saturated fat ឬ Trans Fats ស្ករ និងប្រៃខ្ពស់។ 
  • ចូរធ្វើការហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ២ម៉ោងកន្លះជារៀងរាល់សប្តាហ៍
  • កុំជក់បារី(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ចូរលេបថ្នាំគ្រប់គ្រងកូឡេស្តេរ៉ុលបើសិនជាចាំបាច់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង