ប្រហែល៣ភាគរយនៃជំងឺមហារីកទាំងអស់ដែលកើតឡើងលើស្រ្តីគឺ មហារីកក្រពេញអូវ៉ែតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ មានកត្តាច្រើនណាស់ដែលអាចធ្វើឲ្យស្រ្តីម្នាក់ប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកក្រពេញអូវ៉ែដូចជា៖
- អាយុចាប់ពី ៤០ឆ្នាំឡើងទៅ
- ជាមនុស្សស្បែកស
- មិនធ្លាប់មានផ្ទៃពោះសោះ ឬកំពុងតែមានផ្ទៃពោះលើកដំបូងនៅអាយុចាប់ពី ៣០ឆ្នាំឡើងទៅ
- ធ្លាប់មានប្រវត្តិគ្រួសារកើតជំងឺមហារីកពោះវៀនធំ សុដន់ ឬក្រពេញអូវ៉ែ
- កំពុងតែមានជំងឺមហារីកសុដន់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កំពុងតែរាំងរដូវនៅអាយុ ៥០ឆ្នាំឡើងទៅ
- កំពុងតែប្រើថ្នាំព្យាបាលការមិនមានកូន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855