មានបញ្ហាប្រចាំថ្ងៃមួយចំនួនដែលមិនមាននរណាម្នាក់ចង់និយាយឡើយដោយសារតែនិយាយទៅអាចធ្វើឲ្យខ្មាស់គេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រឿងមួយក្នុងចំណោមនោះគឺជាការបែកញើសបាតជើងតែម្តង។ មែនហើយបើសិនជាអ្នកកំពុងតែជួបបញ្ហានេះមែន អ្នកកំពុងតែអានអត្ថបទត្រូវហើយ ព្រោះខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីមូលហេតុញឹកញាប់ដែលនាំឲ្យមានបញ្ហានេះ៖
ពាក់ស្បែកជើងតឹងៗពេក
ការបែកញើសបាតជើងច្រើនៗប្រហែលជាបង្កឡើងដោយការពាក់ស្បែកជ៖ងដែលតឹងៗពេក នេះដោយសារតែប្រអប់ជើង ជាពិសេសស្បែកជើងមិនមានខ្យល់ដកដង្ហើមបានគ្រប់គ្រាន់ទើបធ្វើឲ្យក្តៅ និងបែកញើសតែម្តង។ បញ្ហានេះអាចកាន់តែធ្ងន់ធ្ងរថែមទៀតបើសិនជាស្បែកជើងនោះមិនមានសារធាតុបឺតស្រូបសំណើម ជាពិសេសស្បែកជើងមានជាតិស្បែកច្រើន។
មកពីស្រោមជើង
ក្រៅពីស្បែកជើង ពេលខ្លះស្រោមជើងដែលអ្នកកំពុងតែពាក់នោះគឺជាដើមហេតុនាំឲ្យបែកញើសបាតជើងច្រើនដែរ។ ពិតណាស់ យកល្អគួរតែជ្រើសរើសស្រោមជើងធ្វើពីសាច់ក្រណាត់កាតុងទើបអាចអនុញ្ញាតិឲ្យខ្យល់ចេញចូលល្អ។
មិនបានងូតទឹកជាទៀងទាត់
មានហេតុផលពីរយ៉ាងដែលមិនបានងូតទឹកគ្រប់គ្រាន់ធ្វើឲ្យបែកញើសបាតជើង។ ទីមួយ វានឹងមានការកកុញក្អែលដែលធ្វើឲ្យស្បែកមិនអាចដកដង្ហើមបានគ្រប់គ្រាន់។ ទីពីរ វាធ្វើឲ្យអ្នកមានអារម្មណ៍ក្តៅជាពិសេសនៅរដូវក្តៅតែម្តង។
ប្រើជើងច្រើនពេក
តើការងារអ្នកតម្រូវឲ្យឈររយៈពេលយូរឬអត់? បើចឹងម៉ែន វាគ្មានអ្វីត្រូវភ្ញាក់ផ្អើលឡើយបើសិនជាអ្នកងាយនឹងបែកញើសបាតជើងច្រើនៗ ដោយសារតែជើងរងសម្ពាធបែបនេះ។
ស្រ្តេស
ការដែលស្រ្តេសច្រើន គឺជាអ្វីដែលនាំឲ្យបែកញើសជើងច្រើនៗដែរ នេះដោយសារតែវត្តមានស្រ្តេសអ័រម៉ូនក្នុងចរន្តឈាម និងធ្វើឲ្យមានប្រតិកម្មរាងកាយច្រើនដូចជា បែកញើសច្រើនៗបែបនេះជាដើម។
កំពុងតែមានជំងឺ Hyperhydrosis
ជំងឺ Hyperhydrosis នេះមានន័យថា រាងកាយមានការបែកញើសខ្លាំងខុសធម្មតា ដូច្នេះមិនត្រឹមតែកើតឡើងនៅប្រអប់ជើងទេ តែកន្លែងណាក៏អាចកើតឡើងដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែអ្នកអាចប្រើផលិតផលដើម្បីសម្រួលដល់ការបែកញើសនេះបានដែរ។
កំពុងតែមានជំងឺណាមួយក្នុងខ្លួន
ពេលខ្លះមានជំងឺណាមួយក្នុងខ្លួនក៏ជាដើមហេតុនាំឲ្យបែកញើសបាតជើងដែរ។ រឿងដែលញឹកញាប់បំផុតនោះគឺជាជំងឺតឹកនោមផ្អែមតែម្តង ហើយវាក៏ជាអ្នកធ្វើឲ្យខូចខាតដល់សរសៃប្រសាទផងដែរ។ ក្រៅពីនេះការលើសអ័រម៉ូនទីរ៉ូអ៊ីតក៏ធ្វើឲ្យបែកញើសបាតជើងច្រើនៗដែរ៕