មានផលិតផលលាបបំបាត់សក់ស្កូវច្រើនណាស់ដែលដាក់លក់នៅលើទីផ្សា ដោយខ្លះអាចមានប្រសិទ្ធភាព តែក៏អាចបង្កជាការខូចខាតដល់សក់របស់អ្នកបានដែរ។ នេះដោយសារតែសារធាតុគីមីជាច្រើនរបស់វាតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ដើម្បីបំបាត់បញ្ហាសក់ស្កូវនោះ ខ្ញុំសូមណែនាំនូវវិធីព្យាបាលបែបធម្មជាតិវិញ។

គ្រឿងផ្សំ

  • ដំឡូងបារាំង ៥មឺម
  • ទឹកមួយឆ្នាំ

ការណែនាំ

  • ចិតសម្បកដំឡូងទាំងអស់
  • យកសម្បកដែលចិតរួចដាក់ទៅក្នុងឆ្នាំទឹករួចដាំវាឲ្យពុះ
  • ក្រោយពីពុះរួច ចូរផ្ងំវាចោលបន្ថែម ៥នាទីទៀត
  • យកចេញពីភ្លើង និងទុកឲ្យត្រជាក់សិនចាំចាកយកតែទឹករបស់វា
  • អ្នកអាចយកទឹកនោះដាក់នៅក្នុងកំប៉ុង ឬសូរទឹកណាថ្មីមួយផ្សេងទៀត
  • ចូរលាយប្រេងផ្កាឡាវ៉ែនឌឺ ឬផ្កាកូឡាបបន្ថែមដើម្បីផ្តល់ក្លិន
  • អ្នកអាចយកទឹកនោះទៅម៉ាស្សាលើស្បែកក្បាល និងសក់បានហើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • លាងសម្អាតសក់ធម្មតា នៅពេលនោះពណ៌សក់ស្កូវនឹងបាត់ទៅវិញបន្តិចម្តងៗ៕