ការឈឺក្បាលបែបប្រកាំជាធម្មតាត្រូវបានសម្គាល់ដឹងតាមរយៈអាការៈជាច្រើនដូចជា ការចង្អោ ឈឺក្បាលខ្លាំងក្លា និងប៉ះពន្លឺខ្លាំងមិនបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ សម្រាប់អ្នកជំងឺខ្លះ វាអាចមានអាហារមួយចំនួនខាងក្រោមនែះដែលជំរុញឲ្យឈឺក្បាលបែបប្រកាំងកាន់តែខ្លាំង៖
- អាហារផ្អាប់ ឬកៃឆ្នៃ
- អាហារប្រភេទដុត
- សូកូឡា ឬអាហារធ្វើពីទឹកដោះគោ
- អាហារមានជាតិ MSG (Monosodium Glutamate)
- អាហារមានសារធាតុ Tyramine ដូចជា ស្រាក្រហម ត្រីដុត ថ្លើមមាន់ ឬសណ្តែកជាដើម
- ផ្លែឈើជូរៗ ចេក ឬផ្លែប័រ
- សាច់កៃឆ្នៃដែលផ្ទុកសារធាតុ Nitrate ដូចជា ហតដក ឬសាច់ជ្រូកបីជាន់ជាដើម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ខ្ទឹមបារាំង
- សណ្តែក ឬផ្លែប័រ៕