បើសិនជាអ្នកកំពុងតែជួបបញ្ហាគ្រួសក្នុងថង់ទឹកប្រមាត់ អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន ដើម្បីទទួលបានការព្យាបាលដ៏ល្អបំផុត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាហារមួយចំនួនអាចជួយបំបាត់អាការៈ និងបន្ថយឱកាសនៃការកើតគ្រួសក្នុងថង់ទឹកប្រមាត់បាន។
អាហារដែលល្អចំពោះសុខភាពថង់ទឹកប្រមាត់៖
សម្រាប់អាហារដែលត្រូវបានចាត់ទុកថាជាមិត្តភាពជាមួយថង់ទឹកប្រមាត់នោះគួរតែមានដូចជា៖
- ម្ទេសប្លោក
- សណ្តែក
- ផ្លែឈើជូរៗ
- បន្លែពណ៌បៃតងចាស់ ឬខ្ចី
- ត្រី
- អាហារមានជាតិខ្លាញ់ទាប
- ទឹកដោះគោ
- គ្រាប់ធញ្ញជាតិ
- ប៉េងប៉ោះ
- សត្វប្រភេទមានសម្បក
- តៅហ៊ូ
ការដែលញ៉ាំអាហារផ្តល់សុខភាព មានតុល្យភាពបន្លែនិងផ្លែឈើល្អគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការការពារសុខភាពថង់ទឹកប្រមាត់។ បន្លែ និងផ្លែឈើផ្ទុកទៅដោយជាតិសរសៃ និងជីវជាតិ ដែលសំខាន់សម្រាប់សុខភាពថង់ទឹកប្រមាត់។ អាហារដែលរៀបរាប់ខាងលើនេះសុទ្ធតែសម្បូរជាតិកាលស្យូម វីតាមីន C, B ដែលល្អសម្រាប់ថង់ទឹកប្រមាត់ទាំងអស់។
ការញ៉ាំប្រូតេអ៊ីនចេញពីរុក្ខជាតិក៏អាចជួយបង្ការជំងឺនៅថង់ទឹកប្រមាត់ដែរ។ អាហារទាំងនោះមានដូចជា សណ្តែក តៅហ៊ូ ជាដើម។
អាហារដែលអាចធ្វើទុក្ខដល់ថង់ទឹកប្រមាត់បាន
យកល្អគួរតែព្យាយាមចៀសវាងអាហារខាងក្រោមនេះបើសិនជាអ្នកចង់ឲ្យថង់ទឹកប្រមាត់មានសុខភាពកាន់តែល្អ៖
- អាហារមានជាតិខ្លាញ់ខ្ពស់
- ប្រេងបន្លែ
- អាហារកៃឆ្នៃ
- អាហារធ្វើពីម្សៅដែលកៃឆ្នៃច្រើន (នំបុ័ង ឬផាស្តាជាដើម)
អ្នកគួរតែចៀសវាងអាហារមួយចំនួនខាងលើដើម្បីជួយការពារថង់ទឹកប្រមាត់ឲ្យកាន់តែមានសុខភាពល្អ។ អាហារដែលជាបញ្ហាធំបំផុតនោះគឺ អាហារកៃឆ្នៃ និងមានជាតិខ្លាញ់ច្រើន។ អាហារដែលចៀនប្រើប្រេង ឬខ្លាញ់ច្រើនសុទ្ធតែពិបាកក្នុងការរំលាយ និងអាចបង្កជាបញ្ហាដល់ថង់ទឹកប្រមាត់បាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សម្រាប់អាហារមានជាតិខ្លាញ់ប្រភេទ Trans Fat វិញអាចបង្កគ្រោះថ្នាក់ដល់ថង់ទឹកប្រមាត់ដែរ។ អ្នកក៏គួរតែចៀសវាងគ្រឿងស្រវឹង និងបារីដែរ៕