ការញ៉ាំទឹកដោះគោក្តៅឧណ្ហៗមួយកែវ ការម៉ាស្សា ការស្តាប់ចម្រៀងស្រទន់ៗ និងលេបថ្នាំងងុយគេង សុទ្ធតេអាចមានប្រសិទ្ធភាពដោះស្រាយបញ្ហាគេងមិនលក់ទាំងអស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែតើអ្នកមានដឹងការពិតមួយទេថា ការញ៉ាំផ្លែឈើមួយចំនួនក៏ជួយសម្រួលដល់ការគេងលក់កាន់តែស្រួលដែរ។ តើផ្លែឈើទាំងនោះមានអ្វីខ្លះទៅ?
ផ្លែចេក
មនុស្សគ្រប់គ្នាដឹងហើយថា ផ្លែចេកអាចកែរោគទល់លាមកបាន ប៉ុន្តែគេមិនបានដឹងច្រើនថា ផ្លែឈើមួយនេះក៏ជួយបំបាត់ការគេងមិនលក់ដែរ ព្រោះថាវាផ្ទុកទៅដោយជាតិម៉ាញ៉េស្យូម ដែលជាជាតិរ៉ែមួយប្រភេទសម្រួលដល់ការធូរស្រាលក្នុងអារម្មណ៍ និងបង្កើនចំនួនសារធាតុគីមីជំរុញដល់ការងងុយគេង GABA។
ផ្លែប័រ
មិនមែនមានតែផ្លែចេកទេដែលសម្បូរជាតិម៉ាញ៉េស្យូម តែផ្លែប័រក៏អ៊ីចឹងដែរ។ ក្រៅពីនេះ ផ្លែប័រមានជាតិខ្លាញ់ល្អ និងវីតាមីន B ដែលជួយសម្រួលដល់ការថប់អារម្មណ៍ទៀតផង។ វាជារឿងមួយធ្លាប់ទៅហើយដែលអ្នកគេងមិនលក់ច្រើនតែមានបញ្ហាថប់ក្នុងអារម្មណ៍។
ទំពាំងបាយជូរ
កុំបារម្ភអីបើសិនជាអ្នករកផ្លែប័រញ៉ាំមិនបាន ព្រោះវាក៏មានជម្រើសផ្សេងទៀតដែរនោះគឺផ្លែទំពាំងបាយជូរតែម្តង។ អ្នកអាចញ៉ាំផ្លែទំពាំងបាយជូរពីរបីគ្រាប់បានដើម្បីជួយឲ្យខួរក្បាលបង្កើនការបញ្ចេញសារធាតុ Melatonin និងជំរុញដល់ការងងុយគេងផង។
ផ្លែម្នាស់
អ្នកក៏អាចទុកចិត្តលើផ្លែម្នាស់បានដែរបើសិនជាអ្នកកំពុងតែរស់នៅក្នុងពិភពមួយដែលពិបាកគេង ព្រោះផ្លែឈើមួយនេះនឹងជំរុញដល់ការសំយោគអ័រម៉ូន Melatonin កាន់តែច្រើន។ ប៉ុន្តែបើសិនជាអ្នកមានបញ្ហាច្រាលអាស៊ីតពីក្រពះ យកល្អគួរតែកុំញ៉ាំវាអី ព្រោះវានឹងធ្វើទុក្ខកាន់តែខ្លាំងវិញ។
ផ្លែទទឹម
មានហេតុផលពីរយ៉ាងដែលថា ផ្លែទទឹមមានលក្ខណៈដូចជាថ្នាំងងុយគេង។ ទីមួយ វាជំរុញដល់ខួរក្បាលបង្កើនអ័រម៉ូន Melatonin កាន់តែច្រើន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទីពីរ វាមិនខុសគ្នាពីផ្លែឈើដែលបានរៀបរាប់ខាងលើឡើយ គឺផ្ទុកទៅដោយជាតិម៉ាញ៉េស្យូមច្រើន និងមានមុខងារជំរុញដល់ភាពងងុយគេង និងបង្កើនការផលិត GABA៕