កង្វះជាតិដែកកើតឡើងនៅពេលណាដែលរាងកាយមិនមានផ្ទុកជាតិដែកគ្រប់គ្រាន់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាតិដែកទទួលទានខុសត្រូវចំពោះការផលិតអេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនមួយក្នុងកោសិកាឈាមក្រហមដើម្បីដឹកនាំអុកស៊ីសែនទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ប្រសិនបើអ្នកមិនអើពើ បញ្ហានៃកង្វះជាតិដែកអាចនឹងប្រែជាជំងឺខ្វះគ្រាប់ឈាម ហើយបង្កផលប៉ះពាល់គួរអោយព្រួយបារម្ភ។ ជាតិដែកអាចបាត់បង់ពីរាងកាយតាមរបៀបជាច្រើនដែលយើងស្មានមិនដល់។ ដូច្នេះការដឹងពីវិធីទប់ស្កាត់ និងព្យាបាលបញ្ហាសុខភាពនេះ គឺចាំបាច់ណាស់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីរោគសញ្ញា ឬអាការៈនៃបញ្ហាកង្វះជាតិដែកដើម្បីអាចដោះស្រាយទប់ស្កាត់ហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមបានទាន់ពេល ៖ 

១. អស់កម្លាំងខុសធម្មតា

ការអស់កម្លាំងល្ហិតល្ហៃ គឺជារោគសញ្ញាទូទៅបំផុតមួយនៃបញ្ហាខ្វះជាតិដែក។ នោះក៏ព្រោះតែរាងកាយខ្វះជាតិដែកក្នុងការផលិតប្រូតេអ៊ីនអេម៉ូក្លូប៊ីនក្នុងកោសិកាឈាមក្រហមដែលទទួលខុសត្រូវលើការដឹកនាំអុកស៊ីសែនពីសួតទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ហើយនៅពេលរាងកាយខ្វះអេម៉ូក្លូប៊ីនវានឹងមិនអាចបញ្ជូនអុកស៊ីសែនគ្រប់គ្រាន់ទៅកាន់សាច់ដុំ និងជាលិកាបាន ជាហេតុនាំអោយអ្នកអស់កម្លាំងល្ហិតល្ហៃខុសធម្មតា។ ទោះជាយ៉ាងណាមនុស្សភាគច្រើនដែលមានបញ្ហាខ្វះជាតិដែកនឹងប្រឈាមមុខជាមួយអាការៈផ្សេងទៀតដូចជា ខ្សោយ, កម្រិតថាមពលទាប, ពិបាកផ្ចង់ ឬផ្ដោតអារម្មណ៍ និងមិនសូវស្វាហាប់ ឬសកម្ម។

២. ស្បែកស្លេកស្លាំង

អេម៉ូក្លូប៊ីននៅក្នុងកោសិកាគ្រាប់ឈាមក្រហម គឺជាអ្វីដែលផ្ដល់អោយស្បែកនូវសុខភាពល្អនិងពណ៌ផ្កាឈូក ឬក្រហមព្រឿងៗ។ ដោយសារតែកង្វះជាតិដែកនោះរាងកាយនឹងមិនអាចផលិតអេម៉ូក្លូប៊ីនគ្រប់គ្រាន់សម្រាប់កោសិកាគ្រាប់ឈាមក្រហមដើម្បីរួមចំណែករក្សាសុខភាព និងនៃស្បែកជាហេតុនាំអោយស្បែកប្រែជាស្លេកស្លាំង។ មិនថាពណ៌ស្បែករបស់អ្នកបែបណាទេ ប្រសិនបើខាងក្នុងនៃបបូរមាត់, អញ្ចាញ, ក្រចកម្រាមដៃ និងក្នុងផ្នែកខាងក្រោមនៃត្របកភ្នែកមិនសូវមានពណ៌ក្រហមដូចធម្មតានោះប្រហែលជាបណ្ដាលមកពីកង្វះជាតិដែកក្នុងរាងកាយហើយ។

៣. ភាពខ្លីនៃដង្ហើម និងឈឺទ្រូង

ភាពខ្លីនៃដង្ហើម ឬឈឺទ្រូង ជាពិសេសនៅពេល​រាល់ពេលធ្វើសកម្មភាព គឺជារោគសញ្ញាផ្សេងទៀតនៃកង្វះជាតិដែក។ នោះក៏ព្រោះតែអេម៉ូក្លូប៊ីន គឺមានកម្រិតនៅក្នុងកោសិកាគ្រាប់ឈាមក្រហមដែលនឹងនាំអោយអុកស៊ីសែនមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ទៅកាន់គ្រប់ផ្នែកនៃរាងកាយ  ដូច្នេះរាងកាយក៏ព្យាយាមកម្រិត និងបង្កើតអុកស៊ីសែនបន្ថែមសម្រាប់សរីរាង្គផ្សេងៗដើម្បីការមុខងារបានត្រឹមត្រូវជាហេតុនាំអោយអ្នកដកដង្ហើមបានខ្លីៗ។

៤. វិលមុខ និងឈឺក្បា

កង្វះជាតិដែកក្នុងរាងកាយក៏អាចបង្កបញ្ហាឈឺក្បាល ឬឈឺប្រកាំងផងដែរ។ នោះក៏ព្រោះតែអុកស៊ីសែនមិនត្រូវបានផ្គត់ផ្គង់គ្រប់គ្រាន់ទៅដល់ខួរក្បាលដែលបណ្ដាលសសៃឈាមឡើងប៉ោងបង្កជាសម្ពាធនាំអោយឈឺក្បាល ឬឈឺប្រកាំង។ លើសពីនេះទៅទៀតអ្នកដែលមានបញ្ហាខ្វះជាតិដែកច្រើនជួបប្រទះអាការៈឈឺក្បាលធីងធោង និងវិលមុខ ក៏ព្រោះតែកង្វះអុកស៊ីសែន។

៥. បេះដូងលោតញាប់ខុសធម្មតា

ចង្វាក់បេះដូងលោតខុសធម្មតាក៏ជារោគសញ្ញាមួយនៃបញ្ហាខ្វះជាតិដែកផងដែរ។ នោះក៏ព្រោះតែកម្រិតនៃអេម៉ូក្លូប៊ីនទាបដែលមានន័យថា បេះដូងត្រូវធ្វើការខ្លាំងជាងមុនដើម្បីដឹកជញ្ជូនអុកស៊ីសែនទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ជាលទ្ធផលនៃបញ្ហាបេះដូងលោតញាប់ខុសធម្មតា។

៦. ឈឺក្នុងពោះ និងមានឈាមក្នុងទឹកនោម

កង្វះជាតិដែកក៏អាចបណ្ដាលអោយកោសិកាគ្រាប់ឈាមក្រហមត្រូវបំបែកនៅក្នុងចរន្តឈាម និងបញ្ចេញជាតិដែកតាមរយៈទឹកនោម។ ជួនកាលវាកើតឡើងចំពោះអ្នកដែលធ្វើលំហាត់ប្រាណខ្លាំងក្លា ជាពិសេសការរត់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង