ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យភ្នែកអ្នករបួសបានយ៉ាងងាយ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ពេលដែលអ្នកលេងទូរស័ព្ទច្រើន ឬប្រើកុំព្យូទ័រច្រើន នឹងធ្វើឲ្យភ្នែកអ្នកឆាប់ខូចខ្លាំងណាស់។ ដូចនេះ ក្រោយពេលដែលអ្នកប្រើគ្រឿងអេឡិចត្រូនិចបានមួយម៉ោង អ្នកគួរតែសម្រាកឲ្យបានពី៥ទៅ១០នាទី ដើម្បីកាត់បន្ថយមិនឲ្យភ្នែកអ្នកនឿយហត់ពេក ទើបភ្នែកមិនឆាប់ខូច។
- បើអ្នកមានទម្លាប់លេងទូរស័ព្ទក្នុងបន្ទប់ងងឹត គួរតែកែទម្លាប់នេះចេញ ព្រោះភ្នែកអ្នកអាចនឹងខ្ទេចបាន។ ដូចនេះ បើអ្នកចង់លេង អ្នកគួរតែបើកភ្លើងឲ្យភ្លឺ ទើបអាចការពារភ្នែករបស់អ្នកបានល្អ។
- អ្នកមិនគួរតែងយកដៃរបស់អ្នកទៅញីភ្នែកឡើយ ព្រោះដៃអ្នកសុទ្ធតែមេរោគ ដោយអាចបំផ្លាញភ្នែកអ្នកបានយ៉ាងងាយជាទីបំផុត។
- ចំពោះអ្នកដែលតែងតែពាក់ឡេន មិនគួរពាក់ហួស៨ម៉ោងឡើយ ព្រោះអាចធ្វើឲ្យខូចភ្នែកអ្នកបាននៅពេលដែលអ្នកប្រើហួសម៉ោងកំណត់ ដោយអាចធ្វើឲ្យភ្នែកអ្នកស្ងួតខ្លាំង។
- នៅពេលដែលអ្នកផាត់ភ្នែករួច អ្នកគួរតែលាងសម្អាតឲ្យបានល្អ ព្រោះបើអ្នកមិនសម្អាតឲ្យស្អាតទេ ភ្នែកអ្នកនឹងអាចកើតមានបញ្ហាយ៉ាងងាយ។ ដូចនេះ អ្នកគួរតែចៀសពីទម្លាប់ទាំងនេះ ទើបអាចការពារភ្នែកអ្នកឲ្យមានសុខភាពល្អបានយូរ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)