ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីចម្លើយនៃសំណួរខាងលើថាតើអាចកូនម្តងទៀតទេពេលរួមភេទក្នុងកំឡុងពេលមិនទាន់មានរដូវមកវិញក្រោយសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាធម្មតា មានមករដូវ ឬគ្មានក្រោយសម្រាលកូនរួច មិនទាក់ទងនឹងការមានកូនឬគ្មានទេ។ នៅពេលដែលអ្នកម្តាយកើតរួចចំនួន១០អាទិត្យ ជាពេលវេលាដែលអ្នករួមភេទ អាចនឹងមានកូនម្តងទៀត ឬអ្នកម្តាយខ្លះ អាចមានកូនម្តងទៀតក្រោយកើតបាន៣អាទិត្យ ព្រោះមេមេជីវិតញីចាប់ផ្តើមកើតវិញ បើជួបនឹងស្ពែម៉ាតូសូអ៊ីត អាចកាច់សំបុកបង្កកំណើតឡើងវិញ។ បើអ្នករួមភេទក្នុងរយៈពេលនេះ អ្នកនឹងអាចមានផ្ទៃពោះម្តងទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។ ដូចនេះ អ្នកមិនគួរទុកចិត្តថា អ្នកមិនទាន់មានរដូវ ហើយរួមភេទទេ។ បើសិនជាអ្នកចង់ អ្នកគួរតែប្រើថ្នាំពន្យារកំណើត ទើបមិនធ្វើឲ្យអ្នកមានកូនម្តងទៀតក្នុងរយៈពេលដ៏ខ្លីនេះ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)