ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកឲ្យកើតបានកូនដែលងាយស្រួលចិញ្ចឹម មិនរករឿងច្រើន។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលអ្នកមានផ្ទៃពោះបានពី២០អាទិត្យ ដល់២៥អាទិត្យ ទារកក្នុងផ្ទៃនឹងចាប់ផ្តើមមានចលនា ដោយកម្រើកឲ្យអ្នកដឹង។ ដូចនេះ នៅពេលនេះ អ្នកគួរតែគេងចុះ ហើយឲ្យលោកប៉ាស្ទាបពោះពីលើចុះក្រោម ពីឆ្វេងទៅស្តាំ ហើយទះពោះអ្នកម្តាយថ្នមៗ ដើម្បីឲ្យកូនក្នុងផ្ទៃបានដឹង ទើបចាប់ផ្តើមនិយាយជាមួយកូន។ ការអប់រំកូនបែបនេះតាំងពីក្នុងពោះ នឹងធ្វើឲ្យកូនកើតមកមិនពូកែរករឿងយំឡើយ។
  2. នៅពេលដែលអ្នកមានផ្ទៃពោះចាប់ពី៦ខែឡើងទៅ អ្នកអាចចាប់ផ្តើមស្តាប់តន្ត្រី ព្រោះការស្តាប់នេះ អាចជួយធ្វើឲ្យខួរក្បាលកូនលូតលាស់បានល្អ ដោយអាចធ្វើឲ្យកូនឆ្លាតពេលដែលគេកើតចេញមក។
  3. មិនត្រឹមតែស្តាប់តន្ត្រី លោកប៉ាគួរតែចាប់ផ្តើមអានសៀវភៅរឿងនិទានឲ្យកូនក្នុងផ្ទៃស្តាប់ ឬនិយាយលេងជាមួយកូនក៏បានដែរ ព្រោះសកម្មភាពទាំងនេះ សុទ្ធតែអាចជួយធ្វើឲ្យកូនអ្នកក្លាយជាក្មេងល្អបាន ដោយមិនពិបាកចិញ្ចឹមទេក្រោយពេលដែលកើតចេញមក។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីទាំងនេះ ដើម្បីទទួលបានកូនដែលឆ្លាត និងស្តាប់សម្តី៕
    (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)