ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកអាចមានកូនភ្លាមពេលដែលរួមភេទជាលើកទីមួយ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នករាប់ឃើញថ្ងៃបង្កកំណើត អ្នកអាចរួមភេទក្នុងថ្ងៃនឹងបាន ព្រោះថ្ងៃនឹងជាថ្ងៃដែលអ្នកអាចរួមភេទទទួលបានកូនយ៉ាងងាយជាទីបំផុត។
- អ្នកគួរតែប្រើការរួមភេទដែលបុរសនៅលើនារី ព្រោះបើប្រពន្ធនៅលើប្តី ពេលដែលស្ពែម៉ាតូសូអ៊ីតបាញ់ចេញពីស្វាមី នឹងអាចហូរចេញមកក្រៅស្បូននារីយ៉ាងងាយ។ ជាហេតុដែលធ្វើឲ្យមិនងាយមានផ្ទៃពោះឡើយ។
- ក្រោយពេលដែលអ្នករួមភេទរួច នារីមិនគួរប្រញាប់ទៅលាងសម្អាតឡើយ ដោយគួរតែគេងលើគ្រែសិន ហើយយកខ្នើយទ្រពីក្រោមចង្កេះអ្នក ទើបអាចរក្សាស្ពែម៉ាតូសូអ៊ីតដើម្បីបង្កកំណើតជាមួយមេជីវិតញីបាន។
- មិនថាប្រពន្ធ ឬប្តីទេ សុទ្ធតែគួរតែញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីន ព្រោះសារធាតុទាំងនេះ អាចធ្វើឲ្យអ្នកទាំងពីរមានកម្លាំងគ្រប់គ្រាន់ក្នុងការផលិតកូនបានយ៉ាងងាយ។
- អ្នកទាំងពីរគួរតែរក្សាអារម្មណ៍ឲ្យល្អ ហើយទម្លាក់សម្ពាធចុះ ទើបអ្នកអាចមានកូនបាន។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីជួយអ្នកឲ្យមានកូនភ្លាមក្រោយរួមភេទជាលើកដំបូង៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)