ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះក្នុងខែក្រោយ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំរោង
បុគ្គលដែលកើតក្នុងឆ្នាំរោងនេះ នៅពេលដែលផុតខែ៥នេះ មុខរបរ និងការងាររបស់អ្នកអាចរីកជាខ្លាំង ដោយធ្វើឲ្យអ្នកមិនថាងាកទៅខាងណាទេ សុទ្ធតែអាចចំណេញបានប្រាក់ទាំងអស់។ ដូចនេះ អ្នកមិនខ្វះជាងគេគឺលុយតែម្តង។
ឆ្នាំឆ្លូវ
នៅពេលដែលខែ៥នេះទៅបាត់ អ្នកអាចចាប់ផ្តើមរកថង់សម្រាប់ដាក់ប្រាក់ហើយ ព្រោះអាចចូលមកធ្វើឲ្យអ្នកភ្ញាក់ផ្អើរជាខ្លាំង។ ជាពិសេស ទ្រព្យធំក៏អាចចូលមករកអ្នកផងដែរ។ ដូចនេះ ប្រាក់ដែលអ្នកមានគឺចាយមិនអស់ទេ។
ឆ្នាំម្សាញ់
ខែ៥នេះចេញ ខែថ្មីចូល ជីវភាពរបស់អ្នកនឹងប្រែប្រួលអស់។ ការប្រែប្រួលនេះ គឺជាការប្រែប្រួលដែលល្អ ដោយធ្វើឲ្យអ្នកអាចរកបានលុយធំចូលមក ធ្វើឲ្យអ្នកអាចប្រមូលបានផលយ៉ាងច្រើន។ ដូចនេះ អ្វីដែលអ្នកមិនខ្លាចជាងគេគឺប្រាក់តែម្តង៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)