នៅពេលដែលអ្នកទៅសួរសុខទុក្ខអ្នកដែលទើបនឹងសម្រាលកូនរួច អ្នកគួរតែប្រយ័ត្ននូវរឿងមួយចំនួន។ នៅពេលដែលអ្នកមិនប្រយ័ត្ន វាអាចប៉ះពាល់ដល់ទារកតូចបាន។ តើមានអ្វីខ្លះទៅដែលអ្នកគួរតែប្រយ័ត្ន?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនជាអ្នកឈឺដូចជា មានអាការៈផ្តាសាយ អ្នកមិនគួរទៅសួរសុខទុក្ខទេ ព្រោះប្រព័ន្ធការពារទារកគឺនៅខ្សោយ ងាយឆ្លងជំងឺពីអ្នកណាស់។ ម្យ៉ាងទៀតអ្នកមិនអាចប៉ះមុខទារក ហើយក៏មិនអាចថើបបានដែរ ជាពិសេសគឺនៅពេលដែលអ្នកផាត់មុខតែម្តង។ ជាងនេះទៅទៀតនៅមុនពេលដែលពរទារក អ្នកគួរតែលាងដៃឲ្យស្អាតជាមុនសិន ទើបពរបាន ចៀសវាងមេរោគផ្សេងៗ។ ចុងក្រោយអ្នកមិនអាចប្រើទឹកអប់ ឬជក់បារីឡើយ ព្រោះវាអាចប៉ះពាល់ដល់ទារកយ៉ាងខ្លាំង៕
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)