សម្រាប់បងប្អូនដែលធ្វើការងារច្រើន អាចនឹងតម្រូវឲ្យលើករបស់របរច្រើន របស់ទាំងនោះអាចជា កាបូបទៅរៀន កូនតូចៗ ឬរបស់ធ្ងន់ៗផងដែរ។ មិនខ្វល់ថាវាជារបស់អ្វីឡើយ តែការលើករបស់ទាំងអស់នេះដោយប្រុងប្រយ័ត្ន និងមានក្បួនត្រឹមត្រូវនឹងជួយថែរក្សាសុខភាព មិនឲ្យមានរបួស នានា ជាពិសេសឈឺចង្កេះតែម្តងបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីវិធីសាស្រ្តខ្លះៗដែលជួយឲ្យការលើកឥវ៉ាន់របស់អ្នកកាន់តែមានសុវត្ថិភាព។
គិតសិន
មុនពេលអ្នកលើករបស់របរធ្ងន់ៗ យកល្អអ្នកគួរតែរៀបគម្រោងជាមុនថា តើគួរធ្វើវាដោយរបៀបណាទើបកុំឲ្យមានបញ្ហា។ តើត្រូវការឧបករណ៍ជំនួយឬអត់? គួរលើកដាក់លើខ្លួនត្រង់ណា? ពិនិត្យមើលជុំវិញខ្លួនថាតើអាចប៉ះពាល់ ឬរំខានដល់ការលើករបស់នោះឬអត់។
រកជំហរហ្នឹងនរមួយ
នៅពេលើករបស់របរដែលធ្ងន់ៗ យកល្អអ្នកគួរតែធ្វើជំហរជើងឲ្យបានហ្នឹងល្អ ដោយឈានជើងទៅមុខមួយសិនដើម្បីរក្សាលំហ្នឹង។ ចូរប្រាកដថា នៅពេលអ្នកលើក អ្នកអាចធ្វើចលនាប្រអប់ជើងបានយ៉ាងងាយ។
ដៃកាន់ឲ្យជាប់
ចូរមើលផងថា អ្នកកំពុងតែប្រើដៃកាន់របស់នោះជាប់ល្អហើយឬអត់។ វានឹងកាន់តែល្អថែមទៀតបើសិនជាអ្នកលើករបស់នោះដាក់នៅអឹបនឹងដងខ្លួនដើម្បីផ្តល់ជាការទ្រទ្រង់បន្ថែម។ បើសិនជាដៃបែកញើស គួរតែពាក់ស្រោមដៃ។ មិនត្រូវផ្លាស់ប្តូររបៀបប្រើដៃចាប់របស់នោះឡើយ ជាពិសេសពេលលើករបស់ពីលើដៃតែម្តង។
ចៀសវាងការអោនលើក
អ្នកគួរតែចៀសវាងការអោន ឬបត់ឆ្អឹងខ្នងពេញ ព្រោះវាអាចប្រឈមនឹងការមានរបួសនៅពេលលើករបស់ធ្ងន់ៗបាន។ ប៉ុន្តែការអោន និងបត់ជង្គង់ និងសន្លាក់ត្រគៀកតិចតួចពិតជាមិនអីទេ។
មិនត្រូវរមួលខ្លួន
មានមនុស្សមួយចំនួនងាយនឹងរមួលរាងកាយពួកគេណាស់នៅពេលលើករបស់ធ្ងន់ៗ ប៉ុន្តែរឿងនេះអាចបណ្តាលឲ្យឈឺបាន។ បើសិនជាអ្នកផ្លាស់ប្តូរទិសដៅ ចូរប្រើប្រាស់ប្រអប់ជើងបង្វិលមុនរាងកាយ។
យល់ដឹងអំពីដែនកំណត់របស់ខ្លួនឯង
មែនហើយ អ្នកត្រូវការលើករបស់នោះ ប៉ុន្តែមិនមែនមានន័យថា អ្នកត្រូវតែបង្ខំខ្លួនឯងលើកវាដោយខ្លួនឯងមិនអាចធ្វើបានផងនោះ។ ការយល់ដឹងអំពីដែនកំណត់របស់ខ្លួនអាចជួយអ្នកចៀសផុតពីការមានរបួស និងដួលបាន។
មិនត្រូវអៀនខ្មាស់ក្នុងការផ្លាស់ប្តូររបៀបនៃការកាន់របស់ឡើយ។
ចូរប្រាកដថា ការប្រើដៃកាន់របស់លើកនោះគឺធ្វើឡើងបានត្រឹមត្រូវល្អ ហើយរាងកាយត្រង់ធម្មតាហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះពិតជាសំខាន់ណាស់ ព្រោះបើសិនជាអ្នកកាន់មិនបានល្អ ឬត្រូវទំនងទេ វាអាចនឹងបង្កជារបួសបានគ្រប់ពេល៕