តើអ្នកជាស្រ្តីម្នាក់ដែលងាយនឹងជួបអាការៈឈឺចាប់បែបរមួលៗក្នុងពោះក្នុងពេលមករដូវមែនទេ? ដូច្នេះអ្នកកំពុងតែរកអូសប្រទះចង្ក្រានហ្គាសហើយ ព្រោះថា ខ្ញុំនឹងបង្ហាញអំពីប្រសិទ្ធភាពរបស់តែមួយចមនួនដែលអាចជួយអ្នកបំបាត់ការឈឺចាប់បែបនេះបានច្រើនបំផុតបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការឈឺចាប់បែបរមួលៗដែលកើតឡើងក្នុងពេលមករដូវ បណ្តាលមកពីអតុល្យភាពអ័រម៉ូន ដែលធ្វើឲ្យសាច់ដុំរបស់ស្បូនកន្ត្រាក់ដោយមិនចាំបាច់ និងមិនអាចគ្រប់គ្រងបាន។ អ្វីដែលជាបញ្ហានោះគឺថា ការអតុល្យភាពអ័រម៉ូនបែបនេះ ច្រើនតែធ្វើឲ្យអ្នកមានអាការៈឈឺចាប់កាន់តែខ្លាំងថែមទៀត។ ខាងក្រោមនេះគឺជាតែធម្មជាតិមួយចំនួនដែលត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពជួយសម្រួលដល់ការឈឺចាប់ដោយសារតែការមករដូវ៖

តែខ្ញី

វាគ្មានអ្វីត្រូវឆ្ងល់ទេដែលថា តែខ្ញីគឺជាវិធីព្យាបាលដោយខ្លួនឯងមួយប្រភេទសម្រាប់អាការៈក្រហាយដើមទ្រូង និងឈឺពោះ ដែលបណ្តាលមកពីក្រពះមិនកិនបានល្អ ឬច្រាលអាស៊ីតពីក្រពះ។ វាក៏ពេញនិយមបំផុតដែឬក្នុងការដោះស្រាយបញ្ហាដូចជា ចង្អោ ក្អួត ចាញ់កូន ពុលឡាន និងរាករូស។ តាមការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ការដែលញ៉ាំតែខ្ញីរហូតដល់ ៣ពែងក្នុងមួយថ្ងៃ អាចបន្ថយការឈឺចាប់បែបរមួលធ្ងន់ធ្ងរបាន។ តែខ្ញីក៏អាចជួយអាការៈនៃការធ្លាក់ឈាមច្រើនៗផងដែរ។ 

តែបៃតង

កុំបារម្ភអីបើសិនជាអ្នកមិនអាចរកតែខ្ញីញ៉ាំបាននោះ។ នេះដោយសារតែវានៅមានតែមួយប្រភេទទៀតដែលស្រួលរកក្នុងការទទួលទាន នោះគឺតែបៃតង។ ការញ៉ាំតែបៃតងអាចជារឿងមានប្រយោជន៍ដោយសារតែវាអាចជួយដោះស្រាយការរលាក បូករួមនឹងជួយសម្រួលដល់អារម្មណ៍តក់ស្លុត និងស្រ្តេស ដែលកើតឡើងពីការឈឺចាប់ក្នុងពេលមករដូវខ្លាំងៗទៀតផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តែខ្ញីក៏ល្អក្នុងការបំបាត់បញ្ហាផ្សេងៗទៀតដែលទាក់ទងនឹងការមករដូវដែរ ដោយភាគច្រើនជាការហើមពោះតែម្តង៕