បញ្ហាបាត់បង់ម៉ាសនៃឆ្អឹង ឬម៉ាសឆ្អឹងចុះខ្សោយ និងជំងឺពុកឆ្អឹង គឺសុទ្ធតែអាចបង្កើនហានិភ័យនៃការបាក់ និងភ្លាត់ឆ្អឹង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ឆ្អឹងរឹងមាំ គឺសំខាន់ណាស់ចំពោះមនុស្សម្នាក់ៗ។ ថ្ងៃនេះវេប
សាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ធម្មតាដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពឆ្អឹងដែលបណ្ដាលអោយឆ្អឹងប្រែជាចុះខ្សោយស្មានមិនដល់។ ដូច្នេះដើម្បីជៀសវាងបញ្ហាសុខភាពឆ្អឹងណាមួយកើតឡើង ចូរព្យាយាមបញ្ឈប់នូវទម្លាប់មួយចំនួនខាងក្រោម ៖

១. ជក់បារី

មិនមែនតែសួតប៉ុណ្ណោះទេដែលទទួលរងផលប៉ះពាល់ ឬត្រូវបំផ្លាញដោយសារការជក់បារី ប៉ុន្តែសរីរាង្គផ្សេងៗទៀតក៏រងគ្រោះដូចគ្នាផងដែរ។ រាងកាយលែងមានប្រសិទ្ធិភាពក្នុងការបង្កើតកោសិកាឆ្អឹងថ្មីឡើយ ដោយសារតែឥទ្ធិពលអវិជ្ជមាននៃការជក់បារីលើអ័រម៉ូន។ ប្រសិនបើអ្នកជាអ្នកជក់បារី ចូរព្យាយាមផ្ដាច់ទៅ ដើម្បីអាចជៀសផុតពីបញ្ហាខ្សោយឆ្អឹង និងជំងឺពុកឆ្អឹង។

២. មិនអនុញ្ញាតអោយរាងកាយត្រូវពន្លឺព្រះអាទិត្យសោះ

ក្នុងបរិមាណ ឬកម្ដៅល្មម ពន្លឺព្រះអាទិត្យ គឺពិតជាមានអត្ថប្រយោជន៍ណាស់ចំពោះសុខភាពរាងកាយ
ទាំងមូល រួមទាំងឆ្អឹងល្អប្រសើរ។ រាងកាយអាចទទួលបាននូវវីតាមីន D តាមរយៈការស្ថិតក្រោម ឬប៉ះ
ពាល់នឹងពន្លឺព្រះអាទិត្យ។ វីតាមីន D ជាវីតាមីនដែលជួយបង្កើនលើកកម្ពស់ឆ្អឹងក្នុងការស្រូបយកនូវជាតិកាល់ស្យូម។ បរិមាណនៃជាតិកាល់ស្យូមគ្រប់គ្រាន់ គឺជួយអោយឆ្អឹងរក្សាបាននូវសុខភាពល្អរឹងមាំ ជៀសឆ្ងាយពីជំងឺពុកឆ្អឹង។

៣. ទទួលទានជាតិសូដ្យូមច្រើនពេក

ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការទទួលទាន ឬទទួលយកនូវជាតិសូដ្យូមច្រើនពេកចូលក្នុងរាងកាយ គឺមិនល្អឡើយចំពោះសម្ពាធឈាម និងបេះដូង រួមទាំងឆ្អឹងផងដែរ។ លើសពីនេះទៅ
ទៀត អាហារដែលមានផ្ទុកជាតិសូដ្យូមខ្ពស់បណ្ដាលអោយតម្រងនោមបញ្ចេញនូវជាតិកាល់ស្យូមចេញពីរាងកាយ។

៤. ទទួលទានកាហ្វេច្រើនពេក

វាជាការប្រសើរចំពោះសុខភាព ប្រសិនបើអ្នកទទួលទានកាហ្វេត្រឹមតែពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទទួលទានវាលើសពីនេះ កាហ្វេនឹងបណ្ដាលអោយមានបញ្ហាអាក្រក់ជាច្រើនកើតឡើងចំពោះសុខភាព។ ក្រៅពីបញ្ហាថប់បារម្ភឈឺក្បាល និងហានិភ័យនៃជំងឺ
បេះដូងហើយនោះ ការចុះខ្សោយនៃឆ្អឹង ក៏អាចជាលទ្ធផលនៃការទទួលទានកាហ្វេច្រើនពេកផងដែរ។ បញ្ហានេះកើតឡើងដោយសារជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេបង្កើនការផលិតទឹកនោម ហើយបណ្ដាលអោយជាតិកាល់ស្យូមមួយចំនួនក្នុងរាងកាយត្រូវបង្ហូរចេញតាមនោះដែរ។

៥. ទទួលទានភេសជ្ជៈសូដា

សូដា ឬភេសជ្ជៈកំប៉ុងមួយចំនួនទៀត គឺសុទ្ធតែមានផ្ទុកនូវជាតិកាហ្វេអ៊ីន ដូច្នេះហើយទើបការទទួល
ទានភេសជ្ជៈប្រភេទនេះច្រើន ក៏រួមចំណែកលើកកម្ពស់ការបាត់បង់ម៉ាសនៃឆ្អឹងធ្វើឲ្យឆ្អឹងចុះខ្សោយ និងបង្កើនហានិភ័យនៃជំងឺពុកឆ្អឹងនាពេលអនាគតផងដែរ។ ប៉ុន្តែក្រៅពីផលប៉ះពាល់នៃជាតិកាហ្វេអ៊ីន ក៏ភេសជ្ជៈសូដាក៏មានផ្ទុកអាស៊ីតផូស្វ័រិចដែលជះផលអវិជ្ជមានខ្លាំងគួរអោយព្រួយបារម្ភចំពោះឆ្អឹង។ អាស៊ីតនេះអាចបណ្ដាលអោយកាល់ស្យូមនៅក្នុងឆ្អឹងត្រូវច្រោះចេញ។

៦. មិនធ្វើលំហាត់ប្រាណ

ការមិនធ្វើលំហាត់ប្រាណរាងកាយណាមួយសោះនោះ គឺអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពជាច្រើន។ ការធ្វើលំហាត់ប្រាណមិនបានគ្រប់គ្រាន់ក៏អាចបង្កើនហានិភ័យនៃការបាត់បង់ម៉ាសឆ្អឹង និងជំងឺពុកឆ្អឹងផងដែរ។ អ្នកជំនាញជាច្រើននិយាយថាការធ្វើលំហាត់ប្រាណសសៃឈាមបេះដូងដូចជា ការដើរ, ការរត់ត្រឹកៗ និងការឡើងជណ្ដើរ គឺជួយលើកកម្ពស់ការលូតលាស់នៃជាលិកាឆ្អឹង។

៧. មិនទទួលបានជាតិប្រូតេអ៊ីនគ្រប់គ្រាន់

មិនមែនត្រឹមតែជាតិកាល់ស្យូមប៉ុណ្ណោះទេដែលជួយរក្សាសុខភាពឆ្អឹងអោយល្អរឹងមាំ ប៉ុន្តែប្រូតេអ៊ីនក៏ជាសារធាតុចាំបាច់ខ្លាំងបំផុតសម្រាប់ឆ្អឹងផងដែរ។ ដូច្នេះត្រូវប្រាកដថា របបអាហាររបស់អ្នកមានផ្ទុកនូវបរិមាណប្រូតេអ៊ីនគ្រប់គ្រាន់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង