ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើពេលដែលបែកទឹកភ្លោះ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកម្តាយគួរតែបែងចែកឲ្យបានច្បាស់រវាងទឹកនោម និងទឹកភ្លោះ ព្រោះបើអ្នកមិនបែងចែកឲ្យបានច្បាស់ទេ ទឹកភ្លោះហូរយូរនឹងធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដោយធ្វើឲ្យកូនខ្វះអុកស៊ីសែន នោះកូននឹងមានខួរក្បាលមិនសូវល្អឡើយ។ ពេលដែលទឹកភ្លោះហូរ វានឹងហូរចេញដូចទឹក ហើយមិនឈប់ទេ គ្រាន់តែតិច ឬច្រើន។ ម្យ៉ាងទៀត ក្លិននៃទឹកភ្លោះ មិនមានក្លិនធ្ងន់ដូចទឹកនោមទេ ដោយមានក្លិនរាងប្រហើរ។ ដូចនេះ អ្នកគួរតែបែងចែកឲ្យបានត្រូវ។
- ពេលដែលទឹកភ្លោះបែក អ្នកមិនគួរបន្តឈរឡើយ ដោយគួរតែគេងចុះឲ្យលឿន ព្រោះបើអ្នកឈរ ទឹកភ្លោះនោះនឹងហូរអស់លឿនដោយមិនដឹងខ្លួន។ ដូចនេះ យកល្អអ្នកគួរតែទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)