ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីការមើលទាំដែលលោកឪពុកគួរតែធ្វើចំពោះអ្នកម្តាយ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកគួរតែធ្វើជាស្វាមី និងលោកឪពុកដែលមានទំនួលខុសត្រូវម្នាក់ ដោយអ្នកគួរតែដឹងថាទង្វើរបស់អ្នកគ្រប់យ៉ាងសុទ្ធតែអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ព្រមទាំងប្រពន្ធអ្នកផងដែរ។
  2. លោកឪពុកគួរតែរក្សាចិត្តស្ងប់ និងអត់ធ្មត់ចំពោះចរិតឆេវឆាវរបស់អ្នកម្តាយ ដោយគួរតែមានចិត្តអំណត់ក្នុងការលួងលោម ព្រោះក្នុងពេលមានផ្ទៃពោះ ប្រពន្ធអ្នកអាចនឹងមានអារម្មណ៍មិននឹងនរឡើយ។
  3. អ្នកមិនគួរតែងឈ្លោះប្រកែកជាមួយនឹងភរិយាឡើយ ព្រោះក្នុងដំណាក់កាលពរពោះកូនក្នុងផ្ទៃគឺលំបាកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែអត់ទ្រាំ ទើបអ្នកមិនកើតមានជម្លោះជាញឹកញាប់ជាមួយនឹងអ្នកម្តាយ។
  4. អ្នកគួរតែកំដរអ្នកម្តាយមានផ្ទៃពោះឲ្យបានច្រើន ព្រោះក្នុងពេលដែលមានផ្ទៃពោះ ភរិយាអ្នកមានចិត្តមិននឹងនរឡើយ ដោយខ្វះអារម្មណ៍សុវត្ថិភាពជានិច្ច។ ដូចនេះ អ្នកគួរតែនៅជិត ដើម្បីកំដរ និងមើលថែទាំប្រពន្ធអ្នកឲ្យបានល្អ។
  5. នៅពេលដែលអ្នកនិយាយជាមួយនឹងអ្នកម្តាយ អ្នកគួរតែប្រើសម្តីទន់ភ្លន់ ដើម្បីនិយាយជាមួយគេ ព្រោះបើអ្នកហ៊ាននិយាយគម្លោះគម្រើយ នឹងធ្វើឲ្យគេគិតកាន់តែច្រើន។
  6. អ្នកគួរតែរៀនពីដំណាក់កាលសម្រាលកូនជាមួយគ្នា ដើម្បីផ្តល់ភាពកក់ក្តៅចំពោះគ្នាពេលដែលអ្នកដល់ថ្ងៃសម្រាលកូន ទើបធ្វើឲ្យអ្នកម្តាយមានទំនុកចិត្ត ហើយមិនមានអារម្មណ៍ឈឺខ្លាំងក្នុងពេលកំពុងសម្រាល។
  7. អ្នកគួរតែតាមដានសុខភាពអ្នកម្តាយ និងទារកក្នុងផ្ទៃឲ្យបានល្អ ទើបអាចដឹងពីស្ថានភាពរបស់អ្នកទាំងពីរបាន។
  8. ចុងក្រោយ អ្នកគួរតែលះបង់ខ្លះ ដោយកុំទៅទីសាធារណៈច្រើនពេក ទើបមិននាំជំងឺឆ្លងដល់ប្រពន្ធរបស់អ្នក។ ដូចនេះ លោកឪពុកគួរតែមើលថែទាំអ្នកម្តាយបែបនេះ ទើបអាចធ្វើឲ្យភរិយាអ្នកពេញចិត្តជាខ្លាំង៕
    (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង