សម័យកាលមានការប្រែប្រួល ដូចនេះក្នុងអាពាហ៍ពិពាហ៍ក៏ប្រែប្រួលដែរ វាមិនដូចពីមុនក្រោយពេលដែលរៀបការហើយ នារីត្រូវស្តាប់តាមពាក្យរបស់ស្វាមីគ្រប់ម៉ាត់ឡើយ ផ្ទុយទៅវិញ នារីសព្វថ្ងៃមិនធ្វើដូចនោះឡើយ គេតែងតែមានអំណាចនៅក្នុងគ្រួសារ ប៉ុន្តែបើអ្នកប្រើអំណាចហួសព្រំដែន នោះអាពាហ៍ពិពាហ៍អ្នកនឹងមិនបានយូរឡើយ។ ដូចនេះតើមានទម្លាប់អាក្រក់អ្វីខ្លះដែលងាយធ្វើឱ្យអ្នកលេងលែសនោះ?

បើសម្តីធ្ងន់ធ្ងរពេក
នារីថ្វិត្បិតតែមិនមានកម្លាំងដូចបុរស ប៉ុន្តែមានពេលខ្លះនារីបែរជាធ្វើឱ្យស្វាមីយល់ថាមិនមែនជាមនុស្សដែលគេធ្លាប់ស្រលាញ់ ព្រោះមនុស្សដែលគេធ្លាប់ស្រលាញ់ និយាយសម្តីទន់ភ្លន់ ចេះគោរពអ្នកដទៃ មិនចេះនិយាយពាក្យគំរោះគំរើយ ហើយក៏មិនចេះនិយាយពាក្យប៉ះពាល់ដល់អ្នកដទៃដែរ ដូចនេះបើអ្នកមានទម្លាប់និយាយអាក្រក់ទាំងនេះជាមួយស្វាមីអ្នកនោះអាពាហ៍ពិពាហ៍អ្នកនឹងងាយចប់ជាមិនខាន។

មិននិយាយពាក្យសរសើរស្វាមី
នៅពេលដែលស្វាមីអ្នកនិយាយប្រាប់អ្នកថាគេឡើងតំណែងហើយ អ្នកបែរជាមិននិយាយសរសើរពីសម្ថភាពរបស់គេ បែរជាសួរថាមានឡើងប្រាក់ខែឬទេ នោះវានឹងធ្វើឱ្យស្វាមីអ្នកខកចិត្តខ្លាំងណាស់ ព្រោះពាក្យដែលគេចង់លឺគឺពាក្យដែលអ្នកសរសើរ មិនមែនគិតតែពីលុយឡើយ ដូចនេះវានឹងធ្វើឱ្យគេណាយចិត្តពីអ្នកបន្តិចម្តងៗ។

ការហើយប្រែជាស្រីចាស់
នារីទាំងអស់ត្រូវតែចាំថា ទោះបីជាអ្នករៀបការរួចហើយ ប៉ុន្តែអ្នកត្រូវតែរក្សារូបរាងអ្នកឱ្យស្អាតជានិច្ច ដោយមិនត្រូវគិតថាអ្នកមានប្តីហើយ មិនបាច់តែងខ្លួនឱ្យស្អាតទៀតទេ នេះជាគំនិតដែលខុសបំផុត ព្រោះនៅពេលដែលអ្នកមិនចេះតែងខ្លួន នោះប្តីអ្នកនឹងមិននាំអ្នកទៅកន្លែងណាឡើយ ហើយយូរទៅគេនឹងអាចទៅរកនារីផ្សេងបានដោយសារតែនារីនោះស្អាតជាងអ្នក ជាហេតុដែលអាចធ្វើឱ្យអាពាហ៍ពិពាហ៍អ្នកមានបញ្ហាជាខ្លាំង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង