នៅពេលដែលអ្នកចម្អិនម្ហូបអាហារ បើអ្នកចេះវិធីដែលតូចមួយ នោះអ្នកនឹងអាចក្លាយជាចុងភៅដូចក្នុងហាងបាន ម្ហូបដែលអ្នកចម្អិនចេញមកនឹងអាចក្លាយជាម្ហូបដែលអស្ចារ្យ ហើយមានរសជាតិឆ្ងាញ់ ហើយវិធីនោះគឺគ្រាន់តែអ្នកប្រើទឹកទៅលើម្ហូបមួយចំនួន នោះអ្នកនឹងឃើញភាពប្លែករបស់វា។ តើមានម្ហូបអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកឆារស៊ុត អ្នកអាចបន្ថែមទឹកចំនួនមួយស្លាបព្រាចូលទៅក្នុងស៊ុតនោះ នោះវានឹងមានរសជាតិឆ្ងាញ់ ហើយមើលទៅមានបរិមាណច្រើនទៀតផង។
2. នៅពេលដែលអ្នកចំហុយត្រី អ្នកត្រូវចាំដល់ទឹកពុះសិនទើបគ្របគំរបឆ្នាំង នោះវានឹងធ្វើឱ្យជាតិផ្អែមរបស់ត្រីមិនហៀរចេញមកក្រៅឡើយ ហើយវានឹងមានក្លិនឈ្ងុយ ហើយរូបរាងនៃត្រីនឹងភ្លឺស្អាតទៀតផងមិនខុសពីនៅក្នុងហាងឡើយ។
3. នៅពេលដែលអ្នកដាំស៊ុបឆ្អឹងជ្រូក អ្នកមិនត្រូវបន្ថែមទឹកនៅពេលដែលកំពុងតែដាំនោះទេ ព្រោះសីតុណ្ហភាពនៃស៊ុបនឹងធ្លាក់ចុះ ជាហេតុដែលធ្វើឱ្យប្រូតេអ៊ីនក្នុងនោះធ្លាក់ចុះដូចគ្នា នោះវានឹងធ្វើឱ្យរសជាតិនៃស៊ុបប្រែប្រួល។
4. នៅពេលដែលអ្នកឆារបន្លែ អ្នកមិនត្រូវបន្ថែមទឹកត្រជាក់នោះទេ ព្រោះវាអាចធ្វើឱ្យស្ពៃក្លាយជាចាស់ ហើយមិនឆ្ងាញ់ ប៉ុន្តែបើអ្នកដាក់ទឹកក្តៅចូលបន្តិច នោះវានឹងធ្វើឱ្យស្ពៃទន់ ហើយស្រួយ។
5. មុនពេលដែលអ្នកឆារតៅហ៊ូ អ្នកអាចយកវាត្រាំទឹកចំនួន១៥នាទីសិន ដើម្បីឱ្យក្លិនមិនល្អនៃតៅហ៊ូបាត់(ក្លិនជូរ)។
6. ប្រសិនជាអ្នកចង់ខត្រីដោយមិនមានក្លិនមិនល្អ អ្នកមិនត្រូវបន្ថែមទឹកនៅពេលដែលកំពុងខនោះទេ អ្នកត្រូវប៉ាន់ស្មានបរិមាណនៃទឹកឱ្យបានច្បាស់លាស់ទើបខ នោះវានឹងបាត់នូវក្លិនឆ្អាប។
7. នៅពេលដែលអ្នកចៀនពងមាន់ អ្នកអាចដាក់ទឹកបន្តិចនៅពេលដែលពងក្រហមជិតឆ្អិន នោះវានឹងធ្វើឱ្យពងក្រហមកាន់តែលឿង និងទន់។
8. ប្រសិនបើអ្នកចង់ឱ្យខ្លាញ់ជ្រូកអ្នកមានពណ៌ថ្លា និងមិនមានកករ អ្នកអាចដាក់ទឹកបន្តិចនៅក្នុងខ្ទះ បន្ទាប់មកទើបចាក់ខ្លាញ់ជ្រូកចូល នោះវានឹងមានពណ៌ស្អាតជាមិនខានឡើយ៕