ការរួមភេទជាមួយដៃគូគឺជារឿងដ៏ល្អបំផុតសម្រាប់ទំនាក់ទំនងស្នេហា។ វាអាចផ្តល់នូវភាពរីករាយ និងបង្កើតនូវចំណងស្នេហាកាន់តែរឹងមាំថែមទៀត។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាតែងតែជារឿងសប្បាយៗ ប៉ុន្តែនៅពេលអ្នកធ្វើវាមិនបានល្អទេនោះ វាប្រហែលជាអាចរំខានដល់ជីវិតផ្លូវភេទ និងទំនាក់ទំនងអ្នកផង។
មនុស្សយើងគ្រប់គ្នាតែងតែមានហើយនូវភាពភ័យខ្លាចនៅពេលអ្វីៗគឺជាលើកទីមួយ ហើយវាក៏ជារឿងធម្មតាទាំងស្រុងដែរសម្រាប់រឿងនេះ។ ប៉ុន្តែបើសិនជាអ្នកចង់ឲ្យច្បាស់ថាអ្វីៗនឹងដំណើរការណ៍ល្អក្នុងពេលរួមភេទជាលើកទីមួយមែននោះ ចូរប្រាកដថា អ្នកបានត្រៀមខ្លួនដូចខាងក្រោមនេះរួចហើយមុនពេលរួមភេទ៖
- ចូរប្រាកដថា អ្នកទាំងពីរមានផាសុកភាព និងជឿជាក់លើគ្នាទៅវិញទៅមករួចហើយ
- បើសិនជានាងអង្គុយគងជើង ឬគងទាក់ខ្លា មានន័យថានាងមិនចង់ឡើយ តែបើសិនជានាងអង្គុយបែបនេះយូរហើយនោះ វាក៏មិនមែនជារឿងល្អដែរ
- ចូរប្រាកដថាអ្នកបានថែរក្សា និងលាងសម្អាតរាងកាយជាពិសេសតំបន់ឯកជនរួចហើយ។ បើសិនជាអ្នកមានក្លិនល្អហើយនោះ វានឹងទាក់ទាញអារម្មណ៍នាងកាន់តែខ្លាំង។
- ចូរប្រាកដថា អ្នកបានធ្វើឲ្យនាងសើច និងរីករាយអស់ចិត្តហើយមុននឹងឈានដល់ដំណាក់កាលក្តៅសាច់
- បើសិនជានាងចាប់អារម្មណ៍លើការរួមភេទជាមួយអ្នកហើយ នាងច្រើនតែលេងជាមួយអ្នក ហើយក៏បើកដៃឲ្យអ្នកដែរ
- បើសិនជានាងប្រើក្រសែភ្នែកដាក់អ្នកហើយ ច្បាស់ណាស់គឺនាងចាប់អារម្មណ៍លើអ្នកហើយ
- កុំប្រញ៉ាប់រួមភេទពេក តែចូរព្យាយាមធ្វើឲ្យនាងយល់ថានាងជាមនុស្សពិសេសសម្រាប់អ្នក ចំណាយពេលច្រើននិយាយជាមួយនាង និងប្រាកដថានាងបានត្រៀមខ្លួនរួចហើយ
- ចូរព្យាយាមយល់នូវភាសាកាយវិការនាងឲ្យបានល្អសិន និងប្រាកដថានាងបានផ្តល់សញ្ញាឲ្យអ្នករួចហើយមុនពេលឈានដល់ដំណាក់កាលក្តៅសាច់
- រឿងដ៏សំខាន់បំផុតដែលបុរសត្រូវធ្វើនោះគឺ កុំព្យាយាមថតវីដេអូនូវសកម្មភាពរួមភេទនេះឲ្យសោះ
- ចូរកុំធ្វើខ្លួនអៀនខ្មាស់នឹងការឆ្លើយតបនូវពាក្យសម្តីដាស់អារម្មណ៍ជាមួយនាងឲ្យសោះ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការរួមភេទដ៏ល្អមួយគឺជាការផ្តល់ភាពរីករាយដល់ដៃគូឲ្យបានច្រើនជាងខ្លួនឯង៕