ការតឹងច្រមុះអាចបណ្តាលមកពីការបង្ករោគដោយវីរុស ឬបាក់តេរី អាឡែហ្ស៊ី ឬជំងឺផ្តាសាយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាវិធីខ្លះៗដែលអាចជួយសម្រួលដល់ការតឹងច្រមុះបានយ៉ាងល្អ៖
- លេបថ្នាំប្រឆាំងការអាឡែហ្ស៊ី ឬថ្នាំបំបាត់ការតឹងច្រមុះ
- ប្រើស្ព្រាយបាញ់ច្រមុះដែលមានជាតិសេរ៉ូមប្រៃ
- បើកដំណើរការណ៍ម៉ាស៊ីនផ្តល់សំណើមក្នុងបន្ទប់
- ចូរញ៉ាំទឹកឲ្យបានច្រើន។ អ្នកក៏អាចញ៉ាំតែក្តៅ ឬស៊ុបមាន់បានដែរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរអង្គុយឲ្យត្រង់ខ្លួន និងធ្វើយ៉ាងណាឲ្យក្បាលងើយបន្តិច ព្រោះការតឹងច្រមុះអាចនឹងធ្ងន់ធ្ងរទៀតនៅពេលអ្នកគេង៕