ជាធម្មតា ទារកត្រូវរក្សាជំហររាងកាយក្នុងស្បូន ដោយចេញក្បាលមកមុនក្នុងពេលសម្រាល។ ប៉ុន្តែក្នុងករណដែលទារកកើតបញ្ជ្រាស មានន័យថា គេអាចចេញជើង ឬកំប៉េះគូថមកមុខ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែការដែលមានជំហរកូនកើតបញ្ជ្រាសបែបនេះគឺមានការប្រឈមមុខខ្ពស់ណាស់ចំពោះសុខភាពកូន ហើយពេលខ្លះអាចនឹងស្លាប់បាន ដោយសារតែជាប់ក្បាលមិនអាចចេញរួច។ យ៉ាងណាមិញ ការដែលកូនមានទម្រងបញ្ជ្រាសពេលកើតបែបនេះទំនងជាងាយនឹងកើតឡើងនៅពេលដែល៖
- ម្តាយដែលធ្លាប់មានផ្ទៃពោះពីមុនមក
- ម្តាយកំពុងតែពរពោះកូនភ្លោះពីរឬច្រើន
- ម្តាយមានទឹកភ្លោះច្រើនពេក ឬតិចពេក
- ម្តាយមានទម្រងលក្ខណៈស្បូនមិនធម្មតា ឬមានការលូតលាស់មិនធម្មតាដូចជាដុំសាច់ក្នុងស្បូនជាដើម
- សុកបាំងមាត់ស្បូន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ទារកកើតមិនគ្រប់ខែ៕