តើអ្នកធ្លាប់ឆ្ងល់អំពីឥទ្ធិពលនៃការញ៉ាំឆ្អែតៗពេកដែរទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអ្វីដែលអាចនឹងកើតឡើងចំពោះរាងកាយអ្នកនៅពេលដែលមានទម្លាប់អាក្រក់ញ៉ាំអាហារច្រើនពេក៖
ក្រពះមិនកិនបានល្អ
ការដែលដាក់ខ្នងចុងដើម្បីគេងក្រោយពីញ៉ាំអាហារច្រើនពេក គ្មានអ្វីដែលដាក់សម្ពាធជាងលើក្រពះទេ ព្រោះវាអាចនាំឲ្យអាស៊ីតក្រពះកើនឡើង ហើយច្រាលឡើងទៅបំពង់ករ ដែលជាហេតុនាំឲ្យក្រហាយដើមទ្រូងបាន។ ដូច្នេះយកល្អគួរតែអង្គុយឲ្យត្រង់ឲ្យបានយូរតាមតែអាចធ្វើទៅបាន រហូតដល់ភាពឆ្អែតខ្លាំងស្រាកស្រាន្តទៅវិញ ឬយ៉ាងហោចណាស់កន្លះម៉ោងអីបានហើយ។
ថាមពល
តើអ្នកមានដឹងថា ហេតុអ្វីបានជាអ្នកមានអារម្មណ៍ងងុយគេងក្រោយពីញ៉ាំឆ្អែតទេ? ដើម្បីសម្រួលដល់ការរំលាយអាហារក្រោយពីញ៉ាំអាហារពេលយប់ដ៏ច្រើននោះ ឈាមនឹងរត់ចូលទៅក្នុងក្រពះច្រើន ដែលអាចធ្វើឲ្យអស់កម្លាំង។ រឿងនេះអាចប្រើពេលរហូតដល់ ២ម៉ោងឯណោះ។
អ័រម៉ូន
អ័រម៉ូនមួយឈ្មោះថា Leptin គឺជាអ័រម៉ូនឆ្អែត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាត្រូវបានផលិតចេញដោយកោសិកាខ្លាញ់ និងដឹកជញ្ជូនក្នុងចរន្តឈាមទៅឲ្យខួរក្បាល ដើម្បីបញ្ជូនសញ្ញាថា លែងឃ្លានទៀតហើយ។ ដូច្នេះនៅពេលរឿងនេះកើតឡើងហើយ ចូរឈប់ញ៉ាំទៅ។