តើអ្នកមានចំណាំខ្លួនឯងថា ឧស្សាហ៍បើកឆ្នាំបាយញ៉ាំនៅយប់ជ្រៅៗដែរទេ? បើសិនជាចឹងមែន កុំបារម្ភអី ព្រោះមិនមានតែអ្នកទេដែលធ្វើអ៊ីចឹង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មែនហើយ ខ្ញុំនឹងប្រាប់ហេតុផលមួយចំនួនថា ហេតុអ្វីបានជាការញ៉ាំអាហារពេលយប់បែបនេះអាចជារឿងល្អ និងមិនល្អដូចខាងក្រោមនេះ៖
ជាអ្នកតមអាហារ
ការកាត់បន្ថយ ឬតមអាហារពេញមួយថ្ងៃហើយ វាពិតជាងាយនឹងធ្វើឲ្យអ្នកឃ្លានខ្លាំងនៅពេលយប់ជ្រៅណាស់ ហេតុដូច្នេះហើយទើបអ្នកនិយាយថា ការតមអាហារដើម្បីសម្រកទម្ងន់មិនមានប្រសិទ្ធភាពនោះទេ។
ជាតិស្ករក្នុងឈាមចុះទាប
ការដែលមានជាតិស្ករក្នុងឈាមចុះទាបខ្លាំង អាចដោយសារតែការតមអាហារ ឬកំពុងតែមានជំងឺទឹកនោមផ្អែម ដែលវាជារឿងដែលត្រូវកំណត់រោគវិនិច្ឆ័យឲ្យបានដឹង និងគ្រប់គ្រងឲ្យបាន។
មានអារម្មណ៍ថាស្រ្តេស ឬតក់ស្លុត
ការដែលស្រ្តេស ឬតក់ស្លុតអាចថ្វើឲ្យកម្រិតអ័រម៉ូនស្រ្តេសកើនឡើងខ្លាំង ហើយអ័រម៉ូនទាំងនេះមានខ្លះអាចបង្កើនចំណង់អាហាររបស់អ្នកបានថែមទៀត។
អ្នកគ្រាន់តែមានអារម្មណ៍ធុញប៉ុណ្ណោះ
ដោយសារតែមិនមានរឿងច្រើនដែលត្រូវធ្វើនៅពេលយប់ អ្នកប្រហែលជាមានអារម្មណ៍ធុញទ្រាន់ ហើយវាក៏ជារឿងដែលនាំឲ្យអ្នកច្រឡំថាខ្លួនឯងឃ្លានដែរ។
ឡើងទម្ងន់
តាមការសិក្សាបានឲ្យដឹងថា ការញ៉ាំអាហារនៅពេលយប់អាចរំខានដល់ចង្វាក់នៃការងងុយគេង។ រឿងនេះអាចជាចំណុចមួយដែលធ្វើឲ្យរបៀបនៃការរក្សាជាតិខ្លាញ់ក្នុងខ្លួនមានការប្រែប្រួល ហើយត្រូវការខ្លាញ់ច្រើនលើសតម្រូវការ។
មិនអាចគេងលក់
ការដែលញ៉ាំអាហារច្រើនៗ និងចូលគេងភ្លាមអាចនាំឲ្យមានការខូចខាតខ្លាំងបាន។ វាអាចជាហេតុនាំឲ្យច្រាលទឹកអាស៊ីតពីក្រពះ និងក្រហាយដើមទ្រូង ហើយក៏ធ្វើឲ្យអ្នកមិនអាចគេងលក់បាន។
ប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូង
តើអ្នកមានដឹងទេថា ការញ៉ាំជាតិកាបូអ៊ីដ្រាតច្រើនពេក អាចបំលែងទៅជាកូឡេស្តេរ៉ុលបានទេ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ហេតុដូច្នេះហើយបានជាការញ៉ាំអាហារពេលយប់ជ្រៅធ្វើឲ្យកូឡេស្តេរ៉ុលអាក្រក់ក្នុងខ្លួនកើនឡើង និងប្រឈមខ្ពស់នឹងជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង៕