មុនពេលដែលអ្នកចង់មានកូនទី២ អ្នកត្រូវតែពិចារណាឱ្យបានច្បាស់លាស់ និងល្អិតល្អន់ ហើយមានរឿង៣ដែលអ្នកគួរតែគិតឱ្យបានច្បាស់។ តើមានរឿងអ្វីខ្លះទៅ?

រឿងទី១ ៖ បញ្ហាសេដ្ឋកិច្ច
មុនពេលដែលអ្នកសម្រេចចិត្តចង់កើតកូនទី២ អ្នកត្រូវតែពិចារណាពីបញ្ហាសេដ្ឋិកិច្ចជាមុនសិន ព្រោះក្រោយពេលដែលអ្នកកើតចេញមក អ្នកត្រូវតែចំណាយលើទឹកដោះគោ និងខោទឹកនោម ហើយពេលដែលធំឡើង អ្នកត្រូវតែចំណាយលុយទៅលើសាលារៀនរបស់កូនទាំងពីរ ដូចនេះក្រោយពេលដែលអ្នកកើតហើយ អ្នកត្រូវតែចំណាយលុយរហូត។

រឿងទី២ ៖ អាយុច្រើន
អាយុកាន់តែក្មេងកាន់តែល្អចំពោះការកើតកូនទី២ យកល្អនៅមុនអាយុ៣០ឆ្នាំ ព្រោះបើក្រោយពេល៣៥ឆ្នាំរួច ទើបអ្នកកើតកូនទី២ នោះសម្ថភាពនៃការកើតកូនរបស់អ្នកនឹងធ្លាក់ចុះ ហើយការលូតលាស់របស់កូនក៏មិនសូវល្អដែរ។

រឿងទី៣ ៖ ត្រូវមានការត្រៀមចិត្តទុកជាមុន
មុនពេលដែលអ្នកកើតកូនទី២ អ្នកត្រូវតែសួរខ្លួនឯងថា តើកូនទី១របស់អ្នកអាចទទួលយកបានដែរឬទេ តើមាននរណាជួយមើលកូនទីមួយរបស់អ្នកឬទេ តើអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែទាំកូនទី២ឬទេ ព្រោះក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកត្រូវតែមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែទាំគេ រួមជាមួយចិត្តអំណត់ផងដែរ ព្រោះអ្នកនឹងចាប់ផ្តើមមិនអាចគេងយប់បានឡើយ អ្នកត្រូវតែមើលថែកូនដល់ភ្លឺទៀត ដូចនេះអ្នកគួរតែត្រៀមចិត្តឱ្យបានជាមុនសិនទើបអាចមានកូនទី២បាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង